* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លិបក្រសួងការពារជាតិអាចនឹងនាំយកអតីតខ្សែការពារក្លិប Buriram United គឺកីឡាករ...
ដូចដែលប្រិយមិត្តបានដឹងរួចមកហើយក្របខណ្ឌលីគកំពូលកម្ពុជា (Cambodia Premier League) បានបង្កើតគោលការណ៍ នៃកីទ្បាករកូតាអាស៊ាន និងអាស៊ី ឥឡូវនេះក្លឹបធំៗជាច្រើននៅក្នុងស្រុកខ្មែរកំពុងតែសម្លឹងមើលកីទ្បាករល្អៗនៅក្នុងតំបន់អាស៊ានដើម្បីពង្រឹងក្រុមរបស់ពួកគេ ក្នុងប្រកួតប្រជែងដណ្តើមពានរង្វាន់នៅរដូវកាលថ្មីនេះ ។
ទន្ទឹមនឹងនេះផងដែរ ក្លិបក្រសួងការពារជាតិ ដែលទើបបង្ហាញវត្តមានលោក ភា សុភ័ក្ត្រា ជាគ្រូបង្គោលថ្មី អាចនឹងនាំយកអតីតខ្សែការពារកីទ្បាករសញ្ជាតិថៃ Sarayut Sompim ដែលបច្ចុប្បន្នកំពុងប្រកបអាជីពលេងនៅថៃលីគទី២ (Thai League ២) ក្នុងក្រុម Nakhon Si United ត្រូវបានគេរាយការណ៍ថា អាំចនឹងផ្ទេរមកចូលរួមជាមួយសមាគមកីទ្បាបាល់ទាត់កងយុទ្ធពលខេមរភូមិន្ទ នារដូវកាលថ្មីនេះ ក្នុងនាមជាកីទ្បាករកូតាអាស៊ាន។
គួរបញ្ជាក់ផងដែរថា លីគកំពូលកម្ពុជា រដូវកាលថ្មីដែលនឹងចាប់ផ្តើមនាថ្ងៃសៅរ៍ ទី៥ ខែសីហា ដែលតម្រូវឲ្យក្លិបជាសមាជិកទាំង១០ប្រើប្រាស់គោលការណ៏កូតាកីឡាករអាស៊ាន១រូបក្នុងចំណោមកីឡាករបរទេស៦រូប។ រហូតដល់ពេលនេះមានក្លិបចំនួន ៧ដែលបាននាំយកកីឡាករអាស៊ានមកចូលរួមជាផ្លូវការ។