* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លិប BG Pathum United បានបញ្ចប់កុងត្រាជាមួយខែ្សប្រយុទ្ធជើងចាស់ Diogo Luis Santo ជាផ្លូវការហើយ!!
នៅថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2022 ក្លឹប BG Pathum United បានប្រកាសជាផ្លូវការអំពីការបញ្ចប់កិច្ចសន្យាជាមួយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ 35 ឆ្នាំ កីឡាករ Diogo Luis Santo ដោយមានការយល់ព្រមទ្វេភាគី។
សម្រាប់ Diogo Luis Santo នឹងត្រលប់ទៅប្រេស៊ីលវិញភ្លាមៗ ហើយក៏គ្មានគម្រោងបន្តលេងនៅប្រទេសថៃក្នុងរដូវកាលនេះដែរ បន្ទាប់ពីយល់ព្រមបញ្ចប់កិច្ចសន្យាជាមួយក្លឹប BG Pathum United។
គួរអោយដឹងផងដែរថា Diogo Luis Santo ចូលរួមជាមួយ BG Pathum United ក្នុងដំណាក់កាលទីពីរនៃរដូវកាល 2020-21 ដោយលេងបាន 52 ប្រកួត ស៊ុតបញ្ចូលទីបាន 23 គ្រាប់ និង assists 13 ដង ។តួយ៉ាងសម្រាប់ស្ថិតិក្នុងរដូវកាល 2022-23 គាត់បានលេង៦ប្រកួតនៅ Thai League និង assists 1ដង ។