Koulibaly ពន្យល់ពីមូលហេតុដែលគាត់សម្រេចចិត្តចាកចេញពី Chelsea!!

ខ្សែការពារសញ្ជាតិសេណេហ្គាល់ពន្យល់ពីមូលហេតុដែលគាត់សម្រេចចិត្តផ្ទេរពីក្លឹបតោខៀវទៅលេងនៅលីគអារ៉ាប៊ីសាអូឌីត។

កីឡាករវ័យ 32 ឆ្នាំបានចាកចេញពីក្លឹបតោខៀវទៅចូលរួមជាមួយក្រុម Al Hilal នៅក្នុង Saudi Pro League នៅរដូវក្តៅនេះ។ ដែល​ត្រូវ​បាន​គេ​សំដៅ​ទៅ​លើ​ការ​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​សម្រេច​ចិត្ត​ចាកចោលក្លិប Premier League ។

Koulibaly និយាយថា “ខ្ញុំមិនបានគិតថានឹងចាប់ផ្តើមនៅ Chelsea បានល្អនោះទេ ប៉ុន្តែ​ខ្ញុំ​មិន​ចូល​ចិត្ត​អង្គុយ​លើ​កៅអីបម្រុង​ឡើយ។​ Premier League គឺអស្ចារ្យណាស់ វា​ពោរពេញ​ទៅ​ដោយ​កីឡាករ​ដ៏​អស្ចារ្យ ប៉ុន្តែខ្ញុំគិតថារដូវកាលដំបូងរបស់ខ្ញុំមិនអាក្រក់ទេ ខ្ញុំត្រូវការពេលវេលា ហើយមួយឆ្នាំខ្ញុំមិនអាចបញ្ជាក់អ្វីដែលខ្ញុំចង់បាន ព្រោះវាជាជម្រើសរបស់គ្រូបង្វឹក និងក្លឹប។

Koulibaly បានបញ្ជាក់ទៀតថា "មិត្តរួមក្រុមរបស់ខ្ញុំបានផ្ញើសារជាច្រើនមកខ្ញុំ គ្រប់គ្នាមានការសោកសៅ ប៉ុន្តែខ្ញុំត្រូវតែរៀបចំសម្រាប់ការប្រកួត African Cup វាជារឿងសំខាន់បំផុត សេណេហ្គាល់ចង់ក្លាយជាជើងឯកម្តងទៀត"។