* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Tuchel បាននិយាយថាកូនក្រុមលេងដូចអត់ថាមពល និងហត់នឿយដូចលេងនៅម៉ោងបន្ថែមរាល់ពេលអញ្ចឹង…
Bayern München បានបើកការនាំមុខរបស់ពួកគេលើក្រុមMainz 05 នៅពេលដែល Sadio Mane ស៊ុតមួយគ្រាប់ក្នុងតង់ទី១ ប៉ុន្តែការប្រកួតនៃតង់ទី២ដ៏គួរឱ្យភ្ញាក់ផ្អើលក្រោយពីកីឡាករពី Ludovic Ajorque, Leandro Barreiro និង Aaron Martinស៊ុតបញ្ចូលទីម្នាក់មួយគ្រាប់ធ្វើឱ្យក្រុមរបស់លោក Tuchel របូតអស់៣ពិន្ទុបន្ថែមទៀត។
បន្ទាប់ពីការចាញ់ជាលើកទីបីរបស់ Tuchel ក្នុង ៧ប្រកួតនៅតំណែងនេះ បានធ្វើឱ្យ Bayern បាត់បង់ក្តីសង្ឃឹមក្នុងការលើកពានលីគជាលើកទី ១១ជាប់ៗគ្នា។
ក្រោយចប់ការប្រកួតលោក Tuchel បាននិយាយថា៖ “ខ្ញុំមិនគិតថា វាជាបញ្ហាបច្ចេកទេស ឬយុទ្ធសាស្ត្រទេ។ ខ្ញុំមើលទៅហាក់ដូចជាកីឡាកររបស់យើងហត់នឿយអញ្ចឹង យើងមានអារម្មណ៍ថាពួកគេហត់នឿយដូចលេងនៅម៉ោងបន្ថែមរាល់ពេលអញ្ចឹង។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ខាងលើនេះបានបន្តថា៖ពួកគេមិនមានថាមពលទេ។ ខ្ញុំមើលទៅដូចជាក្រុមដែលបានលេង ៧០ ឬ ៨០ប្រកួតនៅរដូវកាលនេះអញ្ចឹង។ ពួកគេបានបាត់បង់កាយសម្បទារ កម្លាំង និងមូលដ្ឋានគ្រឹះដែលជាអ្វីកីឡាករតែងតែត្រូវការ”៕