* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Cristiano Ronaldo អះអាងថាដោយសារគាត់ទើបមានកីឡាករកំពូលៗជាច្រើនចូលរួមក្នុងលីគអារ៉ាប៊ីសាអូឌីត
កីឡាករជួរមុខល្បីៗមួយចំនួនកំពុងបង្វែរគោលដៅតាម Cristiano Ronaldo ដើម្បីចូលរួមជាមួយ Saudi Arabian League នៅរដូវក្តៅឆ្នាំ 2023 ។

ដកស្រង់ពីអ្នកកាសែតអ្នកជំនាញការផ្ទេរកីឡាករ Fabrizio Romano កីឡាករ Cristiano Ronaldo បានបង្ហើបថាគាត់គឺជាមនុស្សម្នាក់ដែលបានត្រួសត្រាយផ្លូវសម្រាប់កីឡាករកំពូលៗទៅកាន់លីគអារ៉ាប៊ីសាអូឌីត។ក្នុងនោះមាន Marcelo Brozovic, Ngolo Kante នឹងអតីតខ្សែប្រយុទ្ធ Real Madrid គឺ Karim Benzema ។

Cristiano Ronaldo ពិតជាកីឡាករដំបូងគេដែលបានចូលរួមជាមួយ Saudi Pro League ដោយចូលរួមជាមួយ Al Nassr ក្នុងរដូ កាល 2022/2023។ យោងតាមកីឡាករ Cristiano Ronaldo ចំនួនកីឡាករដែលបានចូលរួមជាមួយ Saudi Arabian League គឺជាចម្លើយរបស់អ្នករិះគន់ដែលបានចោទសួរការសម្រេចចិត្តរបស់គាត់ក្នុងការចូលរួមជាមួយ Al Nassr ។

គួរបញ្ជាក់ផងដែរថា Cristiano Ronaldo បង្ហាញខ្លួនយ៉ាងអស្ចារ្យជាមួយ Al Nassr ក្នុងរដូវកាលដំបូង។ គាត់ស៊ុតបញ្ចូលទីបាន 19 គ្រាប់ និង Assists 14 ដង ក្នុងគ្រប់ការប្រកួតទាំងអស់សម្រាប់រដូវកាល 2022/2023 ។