* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
CR7 ឈ្នះពានកីឡាករឆ្នើមប្រចាំខែកុម្ភៈនៅក្នុងក្របខណ្ឌ Saudi Pro League របស់អារ៉ាប៊ីសាអូឌីត ក្រោយស៊ុតបាន ៨ គ្រាប់
តារាឆ្នើម Cristiano Ronaldo របស់ក្លិប Al Nasser ក្លាយជាកីឡាករល្អបំផុតប្រចាំខែកុម្ភៈនៅក្នុងក្របខណ្ឌ Saudi Pro League ។ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះបានផ្លាស់ពីក្លិប Manchester United មកចូលរួមជាមួយក្លិបមហាសេដ្ឋីនៅមជ្ឈិមបូព៌ាក្នុងខែមករា និងសម្របខ្លួនយ៉ាងរហ័សជាមួយនឹងក្រុមថ្មី។
សម្រាប់ Ronaldo រកបាន ៨ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ២ ដងក្នុងបង្ហាញខ្លួនចំនួន ៤ ប្រកួតពេញខែកុម្ភៈ និងស៊ុតបញ្ចូលទី Hat-trick ២ដង ឈ្នះពានកីឡាករឆ្នើមប្រចាំខែដើម្បីឈ្នះ ។
បច្ចុប្បន្នក្លិប Al-Nasser ឈរនៅកំពូលតារាងលីគកំពូលអារ៉ាប៊ីសាអូឌីត ដោយមាន 43 ពិន្ទុពី 18 ប្រកួត ដោយនាំមុខពីរពិន្ទុលើក្រុមរង Al Ittihat ដែលបានលេងផងដែរ។