កម្ពុជាត្រៀមចំណាយទឹកប្រាក់ប្រមាណជាង១០០លានដុល្លារអាមេរិកដើម្បីរៀបចំព្រឹត្តការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣…

ជាការពិតព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសល់ពេលមិនដល់៤០ថ្ងៃផងព្រឹត្តិការណ៍ដ៏ធំទាំងពីរនេះនិងចូលមកដល់។



យ៉ាងណាមិញបើយោងទៅការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣នេះ បានលើកឡើងថា។


“ការរៀបចំនេះ កម្ពុជាត្រៀមចំណាយថវិកាជាតិជាង១០០លានដុល្លារអាមេរិក ប៉ុន្តែគុណតម្លៃដែលលើសពីលុយនេះ គឺកិត្តិយសជាតិ សុខភាព ហើយគុណតម្លៃពិសេស គឺនឹងផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជនក្នុងនាមជាម្ចាស់ផ្ទះ ”។



ទោះបីជាយ៉ាងណាក៏ដោយឯកឧត្តម ក៏បានបន្ថែមទៀតថា “ប្រជាជនមិនធ្លាប់ធ្វើកិច្ចការជាមួយគ្នា មិន សាមគ្គីគ្នា ប៉ុន្តែពេលយើងកំពុងត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ គឺយើងទាំងអស់គ្នា សប្បាយរីករាយ និងមានស្មារតីរួមគ្នា ក្នុងការជួយជ្រោមជ្រែងបម្រើដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាយើងទាំងអស់គ្នា”៕