* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោកសាន សៅយ៉ាន់ លើកឡើងបែបនេះមុនការប្រកួតរបស់ឈឿន ល្វៃចូលមកដល់…
អតីតកីឡាករប្រដាល់គុណខ្មែរដ៏ល្បីឈ្មោះលោកសាន សៅយ៉ាន់ដែលបច្ចុប្បន្នគាត់គឺគ្រូបង្វឹករបស់ក្លិបប្រដាល់សៅយ៉ាន់នាគា បានបង្ហាញការជឿជាក់ជាខ្លាំងទៅលើកីឡាករឈឿន ល្វៃ បើទោះបីជាការជួបគ្នាលើកចុងក្រោយកាលពីដើមខែមេសា
ល្វៃបានបោះបង់ការប្រកួតក្រោមផ្លែជើងរបស់កីឡាករសាមី បានឆាមេកក៏ដោយ គាត់នៅតែជឿជាក់លើឈឿន ល្វៃ។
ដោយលោកបានលើកឡើងលំអិតបែបនេះថា “ ល្វៃប្រសិនបើគេវឹកហាត់ពេញល្អណាស់ និយាយទៅចូលមិនចុះល្វៃទេ ព្រោះល្វៃមានក្បាច់វាយច្បាស់ៗល្អ បើមិនអស់ស៊ុហ្វទេ ដាច់ខាត់គឺឈឿន ល្វៃ ប្រាកដជាឈ្នះ ”
ទាំងនេះគឺជាការលើឡើងរបស់លោកគ្រូសាន សៅយ៉ាន់មុនការជួបគ្នារបស់ឈឿន ល្វៃជួបប្រកួតជាមួយកីឡាករថៃសាមី បានឆាមេក ចូលមកដល់។
ទោះបីជាយ៉ាងណាក៏ដោយការជួបគ្នាលើកចុងក្រោយរបស់កីឡាករទាំងពីរ កាលពីដើមខែមេសាឆ្នាំ២០២៣កន្លងទៅ កីឡាករកម្ពុជាឈឿន ល្វៃ បានវាយសាមីបានមេករហូតលោកអាជ្ញាកណ្ដាលរាប់ដល់ទៅលើឯណោះ ប៉ុន្តែសាមីបានតស៊ូជាថ្មី រហូតទាត់ឲ្យ ល្វៃ បោះបង់ចោលការប្រកួតក្នុងទឹកទី៣វិញ ដែលធ្វើអោយអ្នកគាំទ្រគុនខ្មែរខកចិត្ត និងស្ដាយជាខ្លាំងចំពោះកីឡាករឈឿន ល្វៃ៕