* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
U23កម្ពុជា អាចនឹងពិបាកឆ្លងផុតវគ្គចែកពូល...
ក្រុមបាល់ទាត់អាយុក្រោម២៣ឆ្នាំកម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះថៃ ព្រុយណេ និងមីយ៉ាន់ម៉ា ក្នុងពានរង្វាន់ AFF U23 Championship 2023 ហើយការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុង Chonburi ប្រទេសថៃ។
ក្រុមបាល់ទាត់អាយុក្រោម២៣ឆ្នាំកម្ពុជាអាចនឹងពិបាកឆ្លងផុតវគ្គចែកពូលបន្តិចដោយសារប្រទេសពីរនេះ៖ ថៃជាម្ចាស់ជើងឯករងក្នុងព្រឹត្តិការណ៍ AFF U23 Championship 2022 ហើយមីយ៉ាន់ម៉ាជាក្រុមដែលរារាំងកម្ពុជាមិនឲ្យឆ្លងផុតវគ្គចែកពូលនៅសុីហ្គេម2023 ថ្មីៗនេះ។ សម្រាប់ការប្រកួតក្រុមលេខ១នៃពូលនីមួយៗ និងលេខ២ឆ្នើម១ក្រុមនឹងឈានបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នាព្រឹត្តិការណ៍៣លើកន្លងមកនេះ ថៃឈ្នះជើងឯកឆ្នាំ២០០៥, ឥណ្ឌូណេស៊ីឈ្នះជើងឯកឆ្នាំ២០១៩ និងវៀតណាមឈ្នះជើងឆ្នាំ២០២២ ខណៈកម្ពុជាធ្លាប់បានលេខ៤នាឆ្នាំ២០១៩ផងដែរ។