រថពាសដែកជាច្រើនគ្រឿងបានអមដំណើរ Mbappe ដើម្បីធានា...

ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង Kylian Mbappe បានធ្វើដំណើរទៅលេងស្រុកកំណើរឪពុករបស់ខ្លួនក្នុងប្រទេសកាមេរូនកាលពីពេលថ្មីៗនេះ 

មានការអមដំណើរ Mbappe ដោយកម្លាំងសន្តិសុខដ៏ធំ រួមជាមួយនិងរថពាសដែកជាច្រើនគ្រឿងផងដែលដើម្បីធានាសុវត្ថិភាពរបស់កីឡាករឆ្នើមរូបនេះ។

យ៉ាងណាមិញក្រៅ​ពី​ទៅ​លេង​ស្រុក​កំណើត​របស់​ឪពុក  Mbappe ក៏​ធ្វើ​កម្មវិធី​សប្បុរសធម៌​ដ៏ធំមួយនៅតាម​សាលារៀន​ក្នុង​ស្រុក​មួយ​ចំនួន​ថែមទៀតផង

 ខណៈដែល Mbappe ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនក្នុងប្រទេសកាមេរូនផងដែរ។

គួរបន្ថែមផងដែលថា Mbappe ជាយុវជនម្នាក់កើតនៅតំបន់ Bondy ប្រទេសបារាំង ខណៈដែលឪពុកម្ដាយរបស់គេមិនមែនជនជាតិបារាំងឡើយ ពោលលោក Wilfried ដែលជាឪពុករបស់ Mbappe ជនជាតិកាមេរូន ដោយឡែកម្ដាយរបស់ Kylian Mbappe អ្នកស្រី Fayza Lamari គឺជាស្រ្តីជនជាតិអាហ្សេរី៕