* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើមានក្លឹបអាជីពប៉ុន្មានក្រុមដែលជាដៃគូសហការណ៍ឧបត្ថមរបស់ក្រុមហ៊ុន Warrix?
ដូចដែលប្រិយមិត្តបានជ្រាប ក្រុមបាល់ទាត់ភ្នំពេញក្រោនបានប្រកាសជាសាធារណៈនូវដៃគូសហការណ៍ឧបត្ថមថ្មីមួយទៀត គឺជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡានិងសម្ភារៈកីឡាដ៏ល្បីរបស់ប្រទេសថៃ គឺក្រុមហ៊ុន Warrix Sport Co.,Ltd។
យ៉ាងណាមិញក្រុមហ៊ុន Warrix ដែលជាដៃគូថ្មីថ្មោងរបស់ក្លឹបយក្សកម្ពុជាភ្នំពេញក្រោន អាចរាប់បានថាជាក្រុមហ៊ុនឈានមុខគេមួយក្នុងប្រទេសថៃ ខណៈដែលស្លាកយីហោ Warrix ក៏បានប្រើប្រាស់នៅលើឯកសណ្ឋានរបស់ក្លឹបអាជីពជាច្រើនតាមបណ្ដាលប្រទេសមួយចំនួនផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយថ្ងៃនេះគេហទំព័រ GPS Sports និងលើកយកក្លឹបអាជីពតូចធំចំនួន ៨ មកពីបណ្ដាលប្រទេសផ្សេងៗដែលជាដៃគូសហការណ៍របស់ក្រុមហ៊ុន Warrix មកជម្រាបជូនប្រិយមិត្ត ដោយក្លឹបទាំងអស់នោះរួមមាន៖
ទី៨ ក្លឹបបាល់ទាត់ភ្នំពេញក្រោនរបស់កម្ពុជា
ទី៧ ក្លឹបបាល់ទាត់ Rakhine United របស់មីយ៉ាន់ម៉ា
ទី៦ ក្រុមបាល់ទាត់ Hougang United របស់សង្ហបុរី
ទី៥ ក្លឹបបាល់ទាត់ Suphanburi របស់ប្រទេសថៃ
ទី៤ ក្រុមបាល់ទាត់ Chainat Hornbill របស់ប្រទេសថៃ
ទី៣ ក្លឹបបាល់ទាត់ Angthong របស់ប្រទេសថៃ
ទី២ ក្រុមបាល់ទាត់ Nongbua Pitchaya របស់ប្រទេសថៃ
និងទី១ ក្លឹបយក្សរបស់ប្រទេសថៃ BG Pathum United។
គួរបន្ថែមផងដែលថា ក្រៅពីក្លឹបអាជីពតូចធំទាំង៨ខាងលើនេះ ស្លាកយីហោ Warrix ក៏ត្រូវបានប្រើប្រាស់នៅលើឯកសណ្ឋានរបស់ក្រុមជម្រើសជាតិថៃនិងក្រុមជម្រើសជាតិមីយ៉ាន់ម៉ាផងដែរ៕