* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ទោះជាចាកចេញពីរឆ្នាំក៏ដោយ !! Barcelona បានបញ្ជាក់ថា ពួកគេនៅតែជំពាក់លុយ Messi
ក្លឹបយក្សកាតាឡាននៅតែត្រូវបង់ថ្លៃឈ្នួលលើ Messi ហើយនឹងត្រូវបង់រហូតដល់ឆ្នាំ 2025 តាមកិច្ចសន្យាមុន។
កីឡាករអន្តរជាតិអាហ្សង់ទីនទើបតែផុតកុងត្រាជាមួយ Paris Saint-Germain ហើយបានសម្រេចចិត្តផ្លាស់ទៅសហរដ្ឋអាមេរិកជាមួយក្លឹប Inter Miami ក្នុងកិច្ចសន្យារយៈពេល 2 ឆ្នាំកន្លះដែលនឹងធ្វើឱ្យគាត់ទទួលបានពី 100 លានផោនទៅ 120 លានផោន ។
យ៉ាងណាមិញ គាត់ក៏បានទទួលប្រាក់មួយផ្នែកពី Barca ដែរ។ ដែលនៅតែមិនបានប្រាក់ខែចាប់តាំងពីសម័យកូវីដ-១៩ ហើយវានឹងត្រូវបង់រហូតដល់ឆ្នាំ 2025 នេះបើយោងតាមប្រធានក្លឹបយក្សកាតាឡាន។
បន្ថែមពីលើប្រាក់ដែល Barcelona ជំពាក់ និងប្រាក់ឈ្នួលពី Inter Miami ដែល Messi នឹងទទួលបាន គាត់ក៏មានកិច្ចសន្យាពាណិជ្ជកម្មជាមួយអារ៉ាប៊ីសាអូឌីតផងដែរ។ ដែលបានចុះហត្ថលេខាមុនពេលបដិសេធមិនផ្លាស់ទៅលេងបាល់ទាត់នៅ Saudi Pro League ដែលជាតួរលេខមួយផ្សេងទៀត ។