បិទរជ្ជកាលអ្នកចាំទីចាស់វស្សាអ៊ីតាលី Buffon ត្រៀម​ប្រកាស​ព្យួរ​ស្រោមដៃ...

អ្នកចាំទី Gianluigi Buffon របស់ Parma នឹងចូលនិវត្តន៍ជាផ្លូវការនៅអាយុ 45 ឆ្នាំ នេះបើយោងតាម ​​Fabrizio Romano ។

អ្នកចាំទីសញ្ជាតិអ៊ីតាលីនៅសល់កុងត្រាមួយឆ្នាំទៀតជាមួយ Parma ប៉ុន្តែគាត់បានស្នើសុំលុបចោលកិច្ចសន្យាជាមួយក្លឹប ហើយសម្រេចចិត្តចូលនិវត្តន៍មុនអាយុពីអាជីពបាល់ទាត់របស់គាត់។ ទោះបីជាមានការផ្តល់ជូនយ៉ាងច្រើនពីក្រុមក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក៏ដោយ។

វាត្រូវបានគេរាយការណ៍ថា បន្ទាប់ពីព្យួរស្រោមដៃ Buffon បានរៀបចំដើម្បីទៅជួបបុគ្គលិករបស់ Roberto Mancini ជាមួយក្រុមជម្រើសជាតិអ៊ីតាលី។ Gianluigi Buffon បង្ហាញខ្លួនបាន 657 ដងនៅ Serie A, 124 នៅ Champions League និង 176 ប្រកួតអោយអ៊ីតាលី។