ប្រធានប្រតិបត្តិរបស់ Saudi Pro League បានលើកឡើងចំៗបែបនេះទៅកាន់ CR7ក្រោយចូលរួម…

ជាការពិតលីគកំពូលអារ៉ាប៊ីសាអូឌីតទើបតែមានឥទ្ធិពលចាប់តាំងពីមានការមកដល់របស់កីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល Cristiano Ronaldo ពិតមែន
 
ក្រោយមកក្នុងរដូវកាលថ្មីនៃលីគកំពូលកំពូល Saudi Pro League 2023-2024នេះក៏មានកីឡាករដែលធ្លាប់ប្រកបអាជីពនាលីគតំបន់អឺរ៉ុបមកចូលរួមក្នុងក្របខណ្ឌ SPL កាន់តែច្រើនទ្វេដងផងដែរ។

យ៉ាងណាមិញទាំងនេះគឺជាការបម្រែបម្រួលមិនផ្នែកធំក្នុងវិស័យបាល់ទាត់របស់ប្រទេសអារ៉ាប៊ីសាអីឌីត រហូតដល់លោក Carlo Nohra ដែលជាប្រធានប្រតិបត្តិរបស់ Saudi Pro League
 
លើកឡើងបែបនេះទៅកាន់ CR7 ដែលជាកំពូលកីឡាករទី១ដែលមកប្រកបអាជីពនាលីគកំពូលអារ៉ាប់បែបនេះថា “ ការដែលតារាឆ្នើមសញ្ញាតិព័រទុយហ្គាល Cristiano Ronaldo សម្រេចមកប្រកបអាជីពនាលីគកំពូលអារ៉ាប់ គេបានជួយផ្សព្វផ្សាយអំពីបាល់ទាត់ក្នុងតំបន់អាស៊ីយើងច្រើនណាស់ ជាពិសេសនោះគឺការត្រួសត្រាយផ្លូវអោយកីឡាករល្បីៗផ្សេងទៀតងាកមកចាប់អារម្មណ៍លើលីគកំពូលរបស់យើងតែកាន់ច្រើនថែមទៀតផងនេះបើយោងទៅតាមការចុះផ្សាយរបស់សារពត៌មាន AS ”។

គួរបន្ថែមផងដែលចាប់តាំងពីការមកដល់របស់ CR7 អារ៉ាប៊ីសាអូឌីតអាចរហូតដល់ទៅជាង៦៥០ភារយនៃស្ថិតិចាស់ក្នុងមួយរដូវកាល ខណៈដែលការទិញសិទ្ធផ្សាយបន្តផ្ទាល់ការប្រកួតក្នុងលីគកំពូល Saudi Pro League វិញក៏កើនឡើងរហូតដល់ទៅជាង១៤០ប្រទេសផងដែរ៕