ក្លិបកំពូលៗនៅអឺរ៉ុបបីនេះកំពុងប្រជែងគ្នាក្នុងការចុះកុត្រាជាមួយកីឡាករវ័យក្មេង Khephren Thuram…

ក្លឹបបាល់ទាត់ Real Madrid, Liverpool និង Manchester United  ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Khephren Thuram ពី OGC Nice ព្រោះកីឡាករវ័យក្មេងសញ្ជាតិបារាំងរូបនេះហាក់បង្ហាញទម្រង់លេងបានយ៉ាងល្អក្នុងលីកកំពូលរបស់បារាំង ។


យ៉ាងណាមិញក្នុងចំណោមក្លិបបាល់ទាត់ Liverpool , Man United និង អធិរាជស Real Madrid មានតែក្លិបម្ចាស់ដី Santiago Bernabéu ទេដែលមានភាគរយខ្ពស់ជាងគេ ហើយក្លិបដែលដឹកនាំដោយលោក Carlo Ancelotti ក៏ព្យាយាមអោយបានឆាប់រហ័សដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងរូបនេះផងដែរ។


ទោះបីជាយ៉ាងណាក៏ដោយយោងតាមរបាយការណ៍ពី Defensa Centra បានអោយដឹងថា ក្លិបបាល់ទាត់ Nice បានដាក់តម្លៃផ្ទេរប្រមាណ៣២ លានអឺរ៉ូ ខណៈដែល Real Madrid ផ្នែកហិរញ្ញវត្ថុមិនគួរជាឧបសគ្គសម្រាប់ក្លឹបយក្សអេស្ប៉ាញមួយនេះទេ ព្រោះសម្ថភាពរបស់ Khephren គឺអស្ចារ្យ។


គួរបន្ថែមផងដែលថា Khephren Thuram បានចូលរួមជាមួយក្លឹប Nice ក្នុងឆ្នាំ 2019 ហើយបានក្លាយជាកីឡាករសំខាន់ក្នុងក្រុមនៅរដូវកាលនេះ ដោយរូបគេបង្ហាញ​ខ្លួនបាន​ចំនួន 41 ប្រកួត ទាត់បញ្ចូលទី២គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបានចំនួនទាត់បញ្ចូលទីបានចំនួន 8 លើកផងដែរ៕