Kylian Mbappe វ៉ាដាច់ Karim Benzema ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី ៥ របស់ក្រុមជម្រើសជាតិបារាំង

ខ្សែប្រយុទ្ធបារាំង Kylian Mbappé  បានស៊ុតបាល់បញ្ចូលទីសម្រាប់ការប្រកួតដំបូងរបស់គាត់ក្នុងនាមជាប្រធានក្រុមកាលពីយប់ថ្ងៃសុក្រ  នៅពេលដែលបារាំងបានយកឈ្នះហូឡង់ក្នុងលទ្ធផល  4-0  នៅកីឡដ្ឋាន Stade de Franc នៅវគ្គជម្រុះជុំទី១ពូល B ពានរង្វាន់ UEFA Euro 2024 ។



ជាមួយនឹងគ្រាប់បាល់ពីរគ្រាប់សម្រាប់ក្រុមជម្រើសជាតិរបស់គាត់ ឥឡូវនេះ Mbappé ស៊ុតបញ្ចូលទីបាន 38 គ្រាប់ក្នុង 67 ប្រកួតដែលលេងឱ្យប្រទេសបារាំង។ ខ្សែប្រយុទ្ធ PSG វ័យ 24 ឆ្នាំរូបនេះបានវ៉ាដាច់កីឡាករ Karim Benzema ដែលស៊ុតបញ្ចូលទីសរុបចំនួន 37 គ្រាប់ ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី 5 របស់ប្រទេសបារាំង។



កីឡាករស៊ុតបញ្ចូលទីឲ្យបារាំងបានច្រើនជាងគេក្នុងប្រវត្តសាស្រ្ត  មានដូចជា៖

1.Olivier Giroud មាន 53គ្រាប់

2.Thierry Henry មាន 51គ្រាប់

3.Antoine Griezmann មាម 43គ្រាប់

4.Michel Platini  មាន 41គ្រាប់

5.Kylian Mbappe មាន 38គ្រាប់