តើប្រិយមិត្តយល់ឃើញបែបណាបើនេះជាជម្រើស១១នាក់ដំបូងរបស់កម្ពុជាដែលត្រូវជួបទីម័រអាយុក្រោម២២ឆ្នាំ…

ក្ដីរំពឹងរបស់អ្នកគាំទ្របាល់ទាត់ជាតិទាំងមូលរមែងចង់ឃើញក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំទទួលបានជោគជ័យក្នុងការប្រកួតបើកឆាកនៃព្រឹត្តិស៊ីហ្គេម ដោយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ ត្រូវជួបតទល់ជាមួយក្រុមជម្រើសជាតិទីម័រអាយុក្រោម២២ឆ្នាំ។

យ៉ាងណាមិញសម្រាប់កីឡាករជម្រើស១១នាក់ដំបូងវិញ តើប្រិយមិត្តអ្នកស្នេហាកីឡាបាល់ទាត់ជាតិយល់យ៉ាងណាដែល? ប្រសិនបើក្រុមជម្រើសជាតិកម្ពុជាក្រោមការដឹកនាំរបស់លោក Keisuke Honda  សម្រេចដាក់ កីឡាករអ្នកទីវីរៈ ដារ៉ា ដៃទីមួយ កីឡាករឡេង ណូរ៉ា ជា សុខម៉េង សឿត ណាវ៉ា តាំង ប៉ុនឆៃ ជាខ្សែការពារខាងក្រោម។

 ស្រដោយឡែកកីឡាករញាន សុស៊ីដាន ស៊ិន សុវណ្ណមករា និងកិឡាករ មិន រតនៈ ជាខ្សែបម្រើ ខណៈដែល លឹម ពិសុទ្ធ សៀង ចន្ធា គី រីណាជាខ្សែប្រយុទ្ធ។ គួរបន្ថែមផងដែលថាកីឡាករ១១នាក់នេះសុទ្ធសឹងតែជាកីឡាករសំខាន់ៗរបស់ក្លិបកំពូលៗក្នុង Cambodia Premier League ដោយ៖

កីឡាករអ្នកចាំទី វីរៈ ដារ៉ា មកពីក្លិបាល់ទាត់ព្រះខ័នរាជស្វាយរៀង 
កីឡាករ ជា សុខម៉េង មកពីក្លិបាល់ទាត់ណាហ្គាវើល៍
កីឡាករ តាំង ប៉ុនឆៃ មកពីក្លិបបាល់ទាត់បឹងកេត
កីឡាករ សឿត ណាវ៉ា មកពីក្លិបាល់ទាត់បឹងកេត
កីឡាករ ឡេង ណូរ៉ា មកពីក្លិបបាល់ទាត់វិសាខា

ចំណែកកីឡាករខ្សែបម្រើញាន សុស៊ីដានមកពីក្លិបបាល់ទាត់ Tiffy Army Fcកីឡាករ ស៊ិន សុវណ្ណមករា មកពីក្លិបាល់ទាត់វិសាខា
កីឡាករ មិន រតនៈ មកពីក្លិបបាល់ទាត់ព្រះខ័នរាជស្វាយ
ដោយឡែកខ្សែប្រយុទ្ធ លឹម ពិសុទ្ធ មកពីក្លិបបាល់ទាត់ភ្នំពេញក្រោន
កីឡាករ សៀង ចន្ធា មកពីក្លិបបាល់ទាត់បឹងកេត
និងកីឡាករ គី រីណា មកពីក្លិបបាល់ទាត់ព្រៃវែងផងដែរ៕