* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Bernardo Silva បដិសេធសំណើ ៧៥លានផោនក្នុងមួយឆ្នាំដែលក្លិបបាល់ទាត់…
ដូចដែលយើងបានដឹងស្រាប់ គិតចាប់តាំងពី Cristiano Ronaldo មកប្រកបអាជីពក្នុងលីគកំពូលអារ៉ាប៊ីសាអូឌីត មានកីឡាករឆ្នើមៗជាច្រើន បានផ្លាស់មកប្រកបអាជីពនាតំបន់អាស៊ីជាហូរហែរ ស្ទើរតែមិនជឿរ។
ទោះបីជាយ៉ាងណាក៏ដោយយោងទៅតាមសារពត៌មាន The Athletic បានអោយដឹងថា ក្លិបបាល់ទាត់ Al Hilal ដែលទើបតែនាំចូលនាំចូលតារាឆ្នើមសញ្ជាតិប្រេស៊ីល Neymar Jr ថ្មីថ្មោង បានដាក់សំណើ ៧៥លានផោនក្នុងមួយឆ្នាំទៅកាន់ខ្សែបម្រើសញ្ជាតិព័រទុហ្គាល
Bernardo Silva ក៏ប៉ុន្តែខ្សែបម្រើឆ្នើមរបស់ Man City រូបនេះមិនចាប់អារម្មណ៍ជាមួយនិងក្លិបនៃលីគអារ៉ាប៊ីសាអូឌីតមួយនេះឡើយ។
គួរបន្ថែមផងដែលថាក្រៅពី Bernardo Silva ដែលបានបដិសេធសំណើរបស់ Al Hilal ខ្សែការឆ្នើមរបស់មេឃខៀវ Manchester City Aymeric Laporte បានផ្លាស់ទៅប្រកបអាជីនាលីគកំពូលអារ៉ាប៊ីសាអូឌីតជាផ្លូវការហើយ ដោយ Laporte ចូលរួមជាមួយនិងក្លិបបាល់ទាត់ Al Nassr ផងដែរ៕