* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
FIFA បង្ហាញកីឡាករ៣រូបប្រជែងយកពានកីឡាករឆ្នើមប្រចាំឆ្នាំ
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសបញ្ជីឈ្មោះកីឡាករចំនួន 3 នាក់ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA គឺ Lionel Messi, Kylian Mbappe និង Karim Benzema ។ សម្រាប់ពានរង្វាន់ដ៏ធំប្រចាំឆ្នាំរបស់ FIFA ត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតរបស់អ្នកសារព័ត៌មាន គ្រូបង្វឹក និងប្រធានក្រុមជម្រើសជាតិ។ រួមទាំងអ្នកគាំទ្របាល់ទាត់ដូចគ្នា។ ជាលទ្ធផល តាមការរំពឹងទុក កីឡាករទាំងបីនេះគឺជាកីឡាករឆ្នើមបំផុតនៅចន្លោះខែសីហា ឆ្នាំ 2021 និងខែធ្នូ ឆ្នាំ 2022។
Lionel Messi ត្រូវបានគេចាត់ទុកថាជាកីឡាករដែលពេញចិត្តនឹងទទួលបានពានរង្វាន់នេះ ក្រោយជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ 2022 ខណៈដែរខ្សែប្រយុទ្ធ Karim Benzema មិនបានលេងនៅក្នុងការប្រកួតនោះទេ ប៉ុន្តែទើបតែឈ្នះ Ballon d'Or ជាលើកដំបូង ក្នុងខែតុលាសម្រាប់ការទម្រងលេងដ៏អស្ចារ្យជាមួយក្លិប Real Madrid។
ខណៈពេលដែល Mbappe ស៊ុតបញ្ចូលទីបាន 8 គ្រាប់បានឈ្នះពានរង្វាន់អ្នកស៊ុតបញ្ចូលទីនៅ World Cup ។ គាត់ក៏បានដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុមជម្រើសជាតិបារាំងឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA worl cup 2022 ។
គួរអោយដឹងផងដែរថារង្វាន់មួយនេះនឹងប្រកាសនៅថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 2023។