* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កម្ពុជានៅមានឱកាសអាចឡើងទៅវគ្គបន្តបើសិនជាករណីនេះកើតឡើង...
ជាការពិតណាស់ ទោះបីជាក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាអាយុក្រោម២២ឆ្នាំផ្នែកបុរស រងបរាជ័យក្នុងការប្រកួតទីបីរបស់ខ្លួនក្រោមថ្វីជើងក្រុមជម្រើសជាតិមីយ៉ាន់ម៉ាដោយលទ្ធផល២ទល់និង០ក៏ពិតមែន កម្ពុជានៅតែមានឪកាសក្នុងការឡើងទៅជុំបន្តទៀតដោយពឹងផ្អែកលើករណីមួយចំនួននេះ។
អ្វីដែលដែលក្រុមជម្រើសជាតិកម្ពុជាត្រូវធ្វើអោយបាននោះគឺយកឈ្នះទៅលើក្រុមជម្រើសជាតិឥណ្ឌូនេស៊ីដែលជាក្រុមកំពូលតារាងក្នុងពូលA
ហើយក្រុមជម្រើសជាតិហ្វីលីពីនអាចយកឈ្នះរឺស្មើជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា យើងនឹងឡើងទៅជុំបន្ត ព្រោះគិតទៅលើគ្រាប់បាល់ចំណេញកម្ពុជាមាន២គ្រាប់ខណៈដែលមីយ៉ាន់ម៉ានៅជំពាក់គ្រាប់បាល់២គ្រាប់វិញ។
គួរបន្ថែមផងដែលថាចំណាបត់ថ្នាក់ជាបណ្ដោះអាសន្នក្នុងពូល A ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីមាន៩ពិន្ទុរួមជាមួនិងគ្រាប់បាល់ចំណេញក្នុងដៃ៩គ្រាប់ រីឯមីយ៉ាន់ម៉ាឈរនៅលេខរៀងទី២មាន៦ពិន្ទុ ជំពាក់គ្រាប់បាល់ចំនួន២គ្រាប់ ចំណែកឯក្រុមជម្រើសជាតិកម្ពុជាមាន៤ពិន្ទុឈរលេខរៀងទី៣មានគ្រាប់បាល់ចំណេញក្នុងដៃ២គ្រាប់ផងដែរ៕