* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Son Heung-min បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយនៅ Premier League ក្នុងនាមជាកីឡាករអាស៊ី…
ក្នុងការប្រកួតរវាងក្លិបបាល់ទាត់ Tottenham Hotspur ជាមួយ Brighton កាលពីល្ងាចថ្ងៃទី 8 ខែមេសា គឺជារាត្រីជ័យជន្នះរបស់ Spur ក៏ដូចជារាត្រីដែលកីឡាករសញ្ជាតិកូរ៉េ Son Heung-min បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយដែលមិនទាន់មានកីឡាករអាស៊ីណាម្នាក់អាចធ្វើបាន។

ហើយកំណត់ត្រាប្រវត្តិសាស្រ្តដ៍អស្ចារ្យរបស់ Son នោះគឺរូបគេក្លាយជាកីឡាករអាស៊ីដំបូងគេបង្អស់ដែលរកគ្រាប់បាល់បាន១០០គ្រាប់ ក្នុងក្របខណ្ឌ English Premier League ខណៈដែលកីឡាករវ័យ៣១ឆ្នាំរូបនេះបង្ហាញខ្លួនបានចំនួន 260ប្រកួតផងដែលសម្រាប់ Tottenham Hotspur។

យ៉ាងណាមិញក្រៅពីក្លាយជាកីឡាករអាស៊ីដំបូងគេដែលរកគ្រាប់បាល់បាន១០០គ្រាប់ក្នុងលីកកំពូលអង់គ្លេស Son Heung-min ក៏ម្ចាសើកំណត់ត្រាប្រវត្តិសាស្រ្តជាច្រើនផងដែរ។

ទោះយ៉ាងដូចជាការក្លាយជាកីឡាករអាស៊ីដំបូងគេដែលឈ្នះ Premier League Top Scorer។ ជាកីឡាករអាស៊ីដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងការប្រណាំង Golden Ball ហើយ Son ក៏ជាកីឡាករអាស៊ីមួយរូបដែលបញ្ជូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីច្រើនផងដែរ៕