មកស្គាល់ក្លិបបាល់ទះធំៗរបស់កម្ពុជាចំនួន២ដែលនាំចូលកីឡាករបរទេសមករួមក្រុម….

ជាការពិតការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់ Sar Sokha Volleyball Challenge Cup 2023 បានរកឃើញម្ចាស់ជើងឯកហើយ 

ក្រោយក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានយកឈ្នះទៅលើសមាគមកីឡាបាល់ទះវិសាខា យ៉ាងតានតឹងក្នុងលទ្ធផល៣សិតទល់និង២។

យ៉ាងណាមិញក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងសមាគមកីឡាករបាល់ទះវិសាខាគឺជាក្លិបតែពីរគត់ដែលបាននាំចូលកីឡាករបរទេសមករួមក្រុម ទាំងដែលកីឡាករទាំងអស់នោះសុទ្ធសឹងតែជាកីឡាករឆ្នើមផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយកាលពីពេលកន្លងទៅគ្រូបង្វឹករបស់ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុលោក សោម ចំណាប់ ធ្លាប់បានបង្ហាញរួចម្ដងមកហើយថាក្លិបម្ចាស់ជើងឯកថ្មីថ្មោងខាងលើនេះបាននាំចូលកីឡាករបរទេសចំនួនបី៣រូបមកពង្រឹងក្រុម ខណៈដែលក្នុងនោះមានកីឡាករសញ្ជាតិវៀតណាម២រូបនិងសញ្ជាតិគុយបាមួយរូប។

គួរបន្ថែមផងដែលថាកីឡាករបរទេសទាំងបីរូបរបស់ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុមានដូចជា៖
ទី១ កីឡាករសញ្ញាតិវៀតណាម ត្រឹង អាញ់ទូ 
ទី២ កីឡាករ ហ្វាម ថយឃឿង សញ្ជាតិវៀតណាម
ទី៣ កីឡាករសញ្ជាតិគុយបាដែលមានឈ្មោះថា Mendes។

ដោយឡែកកីឡាករបរទេសរបស់សមាគមកីឡាបាល់ទះវិសាខាវិញរួមមាន៖
ទី១ កីឡាករសញ្ជាតិគុយបា HENRY JOSE PELAYO BERNAL
ទី២ កីឡាករ LESTER ARMANDO CAMRERA សញ្ជាតិគុយបា
និងទី៣ កីឡាករសញ្ជាតិគុយបា  RACIEL ORLANDO ៕