* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
មិនមែនឃើញលុយធំទេចេះតែទៅទេ!! ក៏មានកីឡាករ 7 នាក់ដែលបដិសេធការផ្ទេរទៅអារ៉ាប៊ីសាអូឌីត
កីឡាករបាល់ទាត់តារាជាច្រើននៅអឺរ៉ុបកំពុងមមាញឹកក្នុងការទទួលយកសំណើពី ក្លឹប អារ៉ាប៊ីសាអូឌីត ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ 2023។ ទោះបីជាយ៉ាងណាក៏ដោយ មិនមែនកីឡាករទាំងអស់ចាប់អារម្មណ៍ក្នុងការបន្តអាជីពរបស់ពួកគេនៅមជ្ឈឹមបូព៌ានោះទេ។
បន្ទាប់ពី Cristiano Ronaldo បានផ្លាស់ទៅ Al Nassr ក្នុងខែធ្នូ ឆ្នាំ 2022 កីឡាករបាល់ទាត់អឺរ៉ុបមួយចំនួនទៀត ត្រូវបាន ក្លឹប អារ៉ាប៊ីសាអូឌីត កំណត់គោលដៅ ។ សូម្បីតែអតីតមិត្តរួមក្រុមរបស់ Cristiano នៅ Real Madrid គឺ Karim Benzema បានចូលរួមជាមួយ Al Ittihad ។ ក្រៅពី Benzema មាន N'Golo Kante ដែលបានចូលរួមជាមួយ Al Ittihad ផងដែរ។ ខណៈពេលដែល Anderson Talisca, David Ospina និង Alex Telles បានចូលរួមជាមួយ Cristiano Ronaldo នៅ Al Nassr ។ ក៏មាន Ruben Neves និង Kalidou Koulibaly ដែលត្រូវបានជ្រើសរើសដោយ Al Hilal ។
ក្រៅពីក្លឹបទាំងបីនេះ គេកត់សម្គាល់ថាមាន Al Shabab, Al Fateh, Abha និង Al Ahli ដែលកំពុងដាក់គោលដៅលើកីឡាករកំពូលៗនៅអឺរ៉ុបផងដែរ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនកីឡាករបាល់ទាត់អឺរ៉ុបទាំងអស់ចាប់អារម្មណ៍នឹងការផ្តល់ជូនប្រាក់ខែដ៏ច្រើនដែលរៀបចំដោយក្លឹបអារ៉ាប៊ីសាអូឌីតនោះទេ។ ខាងក្រោមនេះគឺជាកីឡាករបាល់ទាត់អឺរ៉ុប៧រូបដែលបដិសេធសំណើចង់មានអាជីពនៅ អារ៉ាប៊ីសាអូឌីត។