ប្រធានក្លឹប PSG គ្រោងនឹងជួបដោយផ្ទាល់ជាមួយ Lionel Messi ដើម្បីចរចារកុងត្រាថ្មី.....


ប្រធានក្លឹប Paris Saint-Germain  លោក Nasser Al-Khelaifi  គ្រោងនឹងជួបដោយផ្ទាល់ជាមួយកីឡាករ  Lionel Messi  ដើម្បីចរចារកុងត្រាថ្មី  នេះបើយោងតាមរបាយការណ៍ដែលទទួលបានដោយ GOAL ។




ប្រធានក្លឹបយក្សរបស់បារាំង  PSG  បានធ្វើ​ដំណើរ​ទៅ​មើលការប្រកួតវគ្គផ្ដាច់ព្រ័ត្រ  World Cup 2022 រវាងអាហ្សង់ទីនជាមួយបារាំងដែលធ្វើឡើងនៅកីឡដ្ឋាន  Lusail Iconic Stadium ហើយតារាឆ្នើមអាហ្សង់ទីនរូននេះជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 ដោយជោគជ័យ។  បន្ទាប់ពីអបអរសាទរ  Messi រួចមក គាត់បាននិយាយអំពីកិច្ចសន្យាថ្មី ហើយ​នឹង​ជួប​ចរចា​គ្នា​ក្នុង​សប្តាហ៍​នេះផងដែរ។




កិច្ចសន្យារបស់កីឡាករវ័យ 35 ឆ្នាំរូបនេះ នៅ PSG នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែភាគីទាំងពីរមានជម្រើសក្នុងការបន្តកុងត្រានេះមួយឆ្នាំទៀត។ សម្រាប់  Lionel Messi  តាំងពីចូលជាមួយក្លិប  PSG  ក្នុងឆ្នាំ 2021មក​ ពេលនេះរូបគាត់បង្ហាញខ្លួនបាន  53 ប្រកួតហើយ  ដោយស៊ុតបញ្ជូលទីបាន  23គ្រាប់ផងដែរ។