* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ពិតជាអស្ចារ្យក្រុមបាល់ទាត់ភ្នំពេញក្រោននិងក្រុមបាល់ទាត់វិសាខាមិនទាន់ស្គាល់ពាក្យថាចាញ់ទាល់តែសោះក្នុងពានរង្វាន់Cambodian League Cup 2023…
ការប្រកួតក្នុងពានរង្វាន់ Cambodian League Cup 2023 បានរកឃើញក្រុមខ្លាំងចំនួន៤ដែលត្រូវជួបគ្នាក្នុងវគ្គពាក់កណ្ដាលដែលចាប់ផ្ដើមការប្រកួតនាពេលខាងមុខ។
យ៉ាងណាមិញគេកត់សម្គាល់ឃើញថាក្រុមបាល់ទាត់ភ្នំពេញក្រោននិងក្រុមបាល់ទាត់វិសាខាគឺជាបេក្ខភាពឆ្នើម ពោលឆ្លងកាត់ប្រាំមួយប្រកួត ក្រុមទាំងពីមិនដែលស្គាល់ពាក្យថាចាញ់ទាល់តែសោះ។
សម្រាប់ប្រាំមួយប្រកួតរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនមានដូច៖
ទី១ ក្លិបបាល់ទាត់ភ្នំពេញក្រោនបានយកឈ្នះ២ទល់និង០ទៅលើក្រុមបាល់ទាត់សូទីឡូអង្គរ នាកីឡដ្ថាន Smart RSN។
ទី២ ភ្នំពេញក្រោនបានយកឈ្នះទៅលើក្លិបាល់ទាត់ព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល១ទល់និង០នៅកីឡដ្ថាន ខេមរភូមិន្ទ ស្តាតចាស់។
ទី៣ ក្លិបបាល់ទាត់ភ្នំពេញក្រោនបានយកឈ្នះ៨ទល់និង១ទៅលើក្រុមបាល់ទាត់អង្គរថាយហ្គឺរ នាកីឡដ្ឋាន Smart RSN។
ទី៤ ភ្នំពេញក្រោនបន្តយកឈ្នះក្រុមបាល់ទាត់ណាហ្គាវើលដ៏២ទល់និង១ នៅកីឡដ្ថានខេត្តកំពង់ស្ពឺ។
ទី៥ ក្រុមបាល់ទាត់ភ្នំពេញក្រោនបានយកឈ្នះ១ទល់និង០ទៅលើក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ នៅកីឡដ្ឋាន AIA KMH Park។
ទី៦ ក្លិបបាល់ទាត់ភ្នំពេញក្រោនបន្តយកឈ្នះក្រុមបាល់ទាត់នគបាលជាតិ នៅកីឡដ្ឋាន Smart RSN ដោយលទ្ធផល៣ទល់និង០។
ដោយឡែក៦ប្រកួតរបស់វិសាខាវិញរួមមាន៖
ទី១ វិសាខាយកឈ្នះ២ទល់និង១ទៅលើក្រុមបាល់ទាត់ ព្រៃវែង នៅកីឡដ្ថាន AIA KMH Park។
ទី២ ក្លិបបាល់ទាត់វិសាខាបានយកឈ្នះបឹងកេតក្នុងលទ្ធផល៣ទល់០ នាកីឡដ្ថាន Cambodia Air Way។
ទី៣ វិសាខបានយកឈ្នះគិរីវង់សុខសែនជ័យក្នុងលទ្ធផល២ទល់និង០នាកីឡដ្ថាន AIA KMH Park។
ទី៤ ក្លិបបាល់ទាត់វិសាខាបានយកឈ្នះ៣ទល់និង០ទៅលើក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ នាកីឡដ្ថាន ស្តាតចាស់។
ទី៥ វិសាខាបន្តយកឈ្នះ១ទល់និង០ទៅលើក្រុមបាល់ទាត់ កោះកុង FC នៅកីឡដ្ថានខេត្តកោះកុង។ទី៦ វិសាខាបានយកឈ្នះ៥ទល់១ទៅលើក្រុមបាល់ទាត់អគ្គសនីកម្ពុជា នាកីឡដ្ថាន AIA KMH Park។
គួរបន្ថែមផងដែលថា គារប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទីមួយ ក្រុមបាល់ទាត់ណាហ្គាវើលដ៍ ត្រូវជួបជាមួយ វិសាខា កីឡដ្ឋានខេត្តកំពង់ស្ពឺ នៅថ្ងៃទី២២ខែមេសាឆ្នាំ២០២៣ ខណៈដែលភ្នំពេញក្រោនត្រូវជួបតទល់ជាមួយនិងក្រុមបាល់ទាត់គីរីវង់សុខសែនជ័យ នៅថ្ងៃទី២៣ខែមេសាឆ្នាំ២០២៣នាកីឡដ្ថាន Smar RSN ដោយឡែកជើងទីនិងចាប់ពីថ្ងៃទី២៧ខែមេសារហូតដល់ថ្ងៃទី២៨មេសាឆ្នាំដដែរ៕