AFC ពិន័យថៃនិងឥណ្ឌូណេស៊ីយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នាក្នុងព្រឹត្តិការណ៍...

សហព័ន្ធកីឡាបាល់ទាត់អាស៊ីឫហៅថា AFC បានដាក់ការពិន័យយ៉ាងធ្ងន់ធ្ងរទៅលើក្រុមជម្រើសជាតិថៃអាយុក្រោម២២ឆ្នាំនិងក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម២២ ដែលប៉ះបង្កជម្លោះរហូតដល់មានហឹង្សាលើទីលាន
 
គ្រាជំនួបវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកម្ពុជាកាលពីពេលកន្លងទៅ។

យ៉ាងណាមិញសហព័ន្ធកីឡាបាល់ទាត់អាស៊ី បានចេញនូវការផាកពិន័យដល់កីឡាករ និងគ្រូបង្វឹករបស់ U២២ថៃ និងឥណ្ឌូនេស៊ីU២២ ដោយខាង​ភាគី​ថៃ​មាន​កីឡាករចំនួន​២​នាក់ និង​គ្រូ​បង្វឹក​៥​នាក់ ចំណែក​ភាគីខាងឥណ្ឌូណេស៊ី​វិញ​ ផាក​ពិន័យ​​កីឡាករ​៣​នាក់ ព្រមទាំងគ្រូ​បង្វឹក​ចំនួន៤​នាក់​ផងដែរ ខណៈកីឡាករនិងក្រុមសហការីគ្រូបង្វឹកទាំង១៤នាក់ត្រូវហាមឃាត់មិនអោយមានសកម្មភាពជាមួយបាល់ទាត់ចំនួន៦ប្រកួតផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយភាគីទាំងសង់ខាងក៏ត្រូវបាន AFC ពិន័យជាសាច់ប្រាក់ខាងសមាគម​កីឡា​បាល់ទាត់​ថៃ (FAT)ថៃចំនួន១០០០០ដុល្លានិងភាគីខាងសហព័ន្ធ​កីឡា​បាល់ទាត់​ឥណ្ឌូណេស៊ីមិន​ត្រូវបានពិន័យឡើយនេះបើយោងទៅតាមប្រភពសារពត៌មានរបស់វៀតណាមចុះផ្សាយ។

គួរបន្ថែមផងដែលថាសមាគមកីឡាបាល់ទាត់ FAT បានសុំទោសចំពោះការបណ្តោយឱ្យឧបទ្ទវហេតុនេះកើតឡើង ដែលធ្វើឲ្យខូចមុខមាត់បាល់ទាត់ថៃ ជាពិសេសបាល់ទាត់ក្នុងតំបន់ លើសពីនោះទៅទៀត FAT ក៏បានណែនាំផងដែរ នូវការពិន័យផ្ទៃក្នុងសម្រាប់អ្នកដែលពាក់ព័ន្ធនឹងការវាយតប់ ជាក់ស្តែង បុគ្គលិក​គ្រូបង្វឹក​បីនាក់​ត្រូវ​បាន​ហាម​មិន​ឱ្យ​ធ្វើ​ការ​ក្នុង​ក្រុម​ជម្រើស​ជាតិ​រយៈពេល​មួយ​ឆ្នាំ និងកីឡាករ​វ័យ​ក្មេង​ពីរ​នាក់​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចូល​រួមជាមួយក្រុម​ជម្រើស​ជាតិ​រយៈ​ពេល ៦ ខែ។