* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កម្ពុជាបន្តដណ្ដើមបានមេដាយ១៣គ្រឿងបន្ថែមទៀត ក្នុងព្រឹត្តិការណ៍...
កីឡាករ កីឡាការិនី ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បន្តដណ្តើមបានមេដាយ ១៣គ្រឿងបន្ថែមទៀត ពីព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោកលើវិញ្ញាសារចំបាប់កាច់ដៃ និងយូដូ ដែលការប្រកួតរៀបចំធ្វើឡើងនាទីក្រុង Winnipeg ប្រទេសកាណាដា។
យ៉ាងណាមិញកីឡាករ កីឡាករនីដែលបានដណ្ដើមមេដាយជូនជាតិរួមមាន៖
ទី១ កីឡាករ ឆាំ ពិស៊ិន មេដាយមាស០២គ្រឿង ប្រភេទទម្ងន់ ៧០គីឡូ អាយុ ១៨ឆ្នាំឡើង។
ទី២ កីឡាករ នង គ្រឹះស្នា មេដាយមាស ០១គ្រឿង និងប្រាក់ ០១គ្រឿង ប្រភេទទម្ងន់ ៧៤គីឡូក្រាម។
ទី៣ កីឡាករ ហេង វុទ្ធី មេដាយមាស០១គ្រឿង សំរឹទ្ធ០១គ្រឿង ប្រភេទទម្ងន់ ក្រោម៩០គីឡូក្រាម អាយុ ១៨ឆ្នាំឡើង
ទី៤ កីឡាករ ងួន មករា មេដាយមាស០១គ្រឿង ប្រភេទទម្ងន់ ៦៥ គីឡូក្រាម អាយុ ១៨ឆ្នាំឡើង វិញ្ញាសា កាច់ដៃស្តាំ ឈ្នះតៃវ៉ាន់។
ទី៥ កីឡាករ ជុន ធួន មេដាយមាស០១គ្រឿង ប្រភេទទម្ងន់ ក្រោម៨០គីឡូក្រាម អាយុ ៣០ឆ្នាំឡើង វិញ្ញាសា កាច់ដៃស្ដាំ ឈ្នះដោយគូរបដិបក្សបោះបង់ការប្រកួត។
ទី៦ កីឡាករ អេង ផានិត មេដាយមាស០១គ្រឿង ប្រភេទទម្ងន់ ៦៥ គីឡូក្រាម ឈ្នះកីឡាករឥណ្ឌា។
ទី៧ កីឡាការិនី នុត ស្រីរ័ត្ន មេដាយប្រាក់០១គ្រឿង និងសំរឹទ្ធ០១គ្រឿង ប្រភេទទម្ងន់ ៥៥គីឡូក្រាម។
ទី៨ កីឡាករ ស៊ន បញ្ញាវឌ្ឍន៍ ប្រកូតក្នុងប្រភេទទម្ងន់ក្រោម៨១Kg ដោយចាប់ផ្តើមចាញ់ប្រេសុីល បន្ទាប់មកឈ្នះកាណាដា និងចាញ់ឥណ្ឌា ចុងក្រោយឈ្នះកោះតៃវ៉ាន់ សរុបពិន្ទុបានមេដាយប្រាក់។
ទី៩ កីឡាការិនី នុត ស្រីរត្ន័ ទទួលបាមេដាយប្រាក់ ក្នុងប្រភេទទម្ងន់ក្រោម៥២kg ដោយប្រកូតដំបូងឈ្នះទីក្រុងហុងកុង និងចាញ់ឥណ្ឌា វគ្គផ្តាច់ព្រ័ត្រ៕
គួរបន្ថែមផងដែលថាក្នុងចំណោមមេដាយសរុបទាំង១៣គ្រឿង ក្នុងនោះដណ្ដើមបានលើវិញ្ញាសារចំបាប់កាច់ដៃចំនួន១១គ្រឿង និងរកបានពីវិញ្ញាសារយូដូចំនួនគ្រឿងផងដែរ៕