គ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag បានចោទប្រកាន់កីឡាកររបស់គាត់ថាគ្មានវិជ្ជាជីវៈ បន្ទាប់ពីពួកគេចាញ់ក្រុម Liverpool


ក្រុមបិសាចក្រហម Manchester United បានចាញ់ក្រុមហង្សក្រហម Liverpool  ក្នុងលទ្ធផល 0-7 ដែលគ្រូបង្វឹកសញ្ជាតិហូឡង់បានចង្អុលបង្ហាញថាក្រុមលេងខុសផែនការ និងមិនមានវិជ្ជាជីវៈទាល់តែសោះ ជាពិសេសនៅពាក់តង់ទីពីរ រហូតដល់បរាជ័យយ៉ាងធ្ងន់ធ្ងរបែបនេះ។



លោក Erik ten Hag បាននិយាយថា ៖ “ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ពន្យល់​យ៉ាង​ណា​ទេ។ ក្នុង​តង់​ទី​មួយ យើង​គ្រប់​គ្រង​ការ​ប្រកួត​បាន​យ៉ាង​ល្អ។ ប៉ុន្តែ​ចូល​ដល់​តង់​ទី​២  រក​បាន​២​គ្រាប់ ប្រហែល​គ្មាន​ក្រុម​ណា​រកបានបែប​នេះ​ទេ។ យើង​មិន​បាន​លេង​ដូច​ការ​គ្រោង​ទុក​ជាមួយ​មនុស្ស 11 នាក់​នៅ​លើ​ទីលាន​នោះ​ទេ”។



គាត់បានបន្ថែមទៀតថា ៖ “វាអាក្រក់ណាស់ ខ្ញុំបានប្រាប់កីឡាករថា គ្មានវិជ្ជាជីវៈទាល់តែសោះ។ អ្នក​ត្រូវ​ធ្វើ​ការ​ជា​ក្រុម ប៉ុន្តែ​យើង​មិន​បាន​ធ្វើ​បែប​នោះ​ទេ គ្មាន​វិន័យ​ទេ។ អ្នក​អាច​បាក់​ទឹក​ចិត្ត ប៉ុន្តែ​អ្នក​ត្រូវ​តែ​ធ្វើ​ការ​ជាមួយ​គ្នា ហើយ​ធ្វើ​ការងារ​របស់​អ្នក​ ”។ សម្រាប់ខ្ញុំ វាមិនមែនជាវិជ្ជាជីវៈទាល់តែសោះ។ ដូច្នេះខ្ញុំមានការខកចិត្ត និងខឹងយ៉ាងខ្លាំង។ អ្នកគាំទ្រយើងខកចិត្ត។ ក្នុង​នាម​ជា​ក្រុម​វា​មិន​គួរ​មាន​បែប​នេះ​ទេ។ យើងត្រូវតែតស៊ូដើម្បីគ្នាទៅវិញទៅមក។ ប៉ុន្តែ​យើង​មិន​បាន​ធ្វើ​បែប​នោះ​ទាល់​តែ​សោះ”។