AFC បានអនុញ្ញាតអោយភ្នំពេញក្រោនប្រើប្រាស់កីឡដ្ឋានរបស់ខ្លួនរៀបចំ...

ជារឿងដ៏អស្ចារ្យសម្រាប់អ្នកគាំទ្របាល់ទាត់ជាតិ ជាពិសេសប្រិយមិត្តរបស់ភ្នំពេញក្រោនតែម្ដង ដែលសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ចេញនូវសេចក្ដីអនុញ្ញាតអោយក្លឹបយក្សកម្ពុជាភ្នំពេញក្រោនប្រើប្រាស់ 

កីឡដ្ឋាន Smart RSN ធ្វើជាទីតាំងសម្រាប់ទទួលការប្រកួតរវាងភ្នំពេញក្រោនតទល់ជាមួយនិងក្រុមបាល់ទាត់Young Elephants FC របស់ឡាវក្នុងពានរង្វាន់ AFC Cup 2023-24នេះ។

យ៉ាងណាមិញក្លឹបបាល់ទាត់ភ្នំពេញក្រោនតំណាងកម្ពុជាត្រូវចូលរួមប្រកួតវគ្គ​ជម្រុះ​បឋម​ប្រចាំ​តំបន់​អាស៊ាន ពានរង្វាន់ជើងឯកកម្រិតទីពីរប្រចាំទ្វីអាស៊ី ឫហៅថាវគ្គ Preliminary ដែលភ្នំពេញក្រោនត្រូវជួបជាមួយ Young Elephants
 
ដើម្បីយកមួយក្រុមទៅជម្រុះវគ្គ Play Off ខណៈដែលក្លឹបបាល់ទាត់ Tampines Rovers របស់សិង្ហបុរីកុពុងរង់ចាំ។

គួរបន្ថែមផងដែលថាការប្រកួតវគ្គជម្រុះបឋម PreliminaryRound និងត្រូវធ្វើការប្រកួតនៅថ្ងៃទី១៦ ខែ​សីហា ឆ្នាំ​២០២៣ខាងមុខ ដោយឡែកការប្រកួតវគ្គវគ្គ Play Off ក៏ត្រូវធ្វើឡើងនៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២៣ផងដែរ៕