ខ្សែប្រយុទ្ធ Aleksandar Mitrovic របស់ Fulham ត្រូបានពិន័យចំនួន ៨ប្រកួតពីបទប្រព្រឹត្តអំពើហឹង្សាដែលរុញច្រានអាជ្ញាកណ្តាលក្នុងពានរង្វាន់ FA Cup


សមាគមបាល់ទាត់អង់គ្លេស (FA) បានពិន័យខ្សែប្រយុទ្ធ Aleksandar Mitrovic របស់ក្លឹប Fulham ពីបទប្រព្រឹត្តអំពើហឹង្សា  ជាមួយនឹងការហាមប្រាមនៅលើទីលានរហូតដល់ 8 ប្រកួត។ ខ្សែប្រយុទ្ធវ័យ 28 ឆ្នាំរូបនេះត្រូវបានបណ្តេញចេញពីការប្រកួតដែលបានបរាជ័យ 3-1 របស់ក្រុម Fulham នៃពានរង្វាន់ FA Cup ទល់និងក្រុម Manchester United ដោយសារតែការរុញច្រានអាជ្ញាកណ្តាល  នៅ​ពេល​គាត់សម្រេច​ចិត្ត​ឲ្យ​​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​៧២​នៃ​ការ​ប្រកួត។



កីឡាកររបស់ក្លឹប Fulhamរូបនេះ មិនសប្បាយចិត្តនឹងការសម្រេចចិត្តរបស់លោកអាជ្ញាកណ្តាល  ក្នុងការផ្តល់បាល់ពិន័យ ១១ ម៉ែត្រ និងបានពិន័យកាតក្រហមដល់ Willian ដែលដៃរបស់គាត់ប៉ះបាល់នៅក្នុងប្រអប់ទី។ នេះ​បូក​រួម​នឹង​កាត​ក្រហម​របស់ Mitrovic បាន​ធ្វើ​ឱ្យ​ពួក​គេ​មាន​កីឡាករ​តែ ៩ នាក់​ប៉ុណ្ណោះ​នៅ​លើ​ទីលាន។



ហើយក្រៅពីកីឡាករ Mitrovic និង Willian មានលោក Marco Silva ដែលជាគ្រូបង្វឹករបស់ក្រុម គឺជាមនុស្សម្នាក់ទៀតដែលត្រូវបានបណ្តេញចេញការពីប្រកួតនៅពេលនោះ។ ហើយថ្មីៗនេះ FA បានប្រកាសពីការពិន័យសម្រាប់ Mitrovic, Marco Silva និង Fulham ដូចខាងក្រោម៖

     ◾️ Aleksandar Mitrovic ត្រូវបានហាមប្រាមចំនួន ៨ ប្រកួត និងពិន័យជាប្រាក់ ៧៥,០០០ ផោន។

     ◾️ Marco Silva ជាប់បម្រាមពីរប្រកួត និងពិន័យជាប្រាក់ 20,000 ផោន

     ◾️ Marco Silva ក៏ត្រូវបានពិន័យជាប្រាក់ 20,000 ផោនផងដែរសម្រាប់ការរិះគន់របស់គាត់ចំពោះអាជ្ញាកណ្តាលបន្ទាប់ពីការប្រកួត។

     ◾️ Fulham ត្រូវបានពិន័យជាប្រាក់ £40,000 សម្រាប់ការអនុញ្ញាតឱ្យអ្នកលេងជុំវិញអាជ្ញាកណ្តាល។