* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Kylian Mbappe នឹងខកខានការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយជើងទីមួយ របស់ PSG ទល់នឹង Bayern ដោយសាររបួសភ្លៅ
ខ្សែប្រយុទ្ធសញ្ជាតិបារាំងកីឡាករ Kylian Mbappe នឹងអវត្តមានបីសប្តាហ៍ជាមួយ PSG ហើយនឹងត្រូវដកឈ្មោះចេញពីការប្រកួតពានរង្វាន់ Champions League វគ្គ ១៦ ក្រុមចុងក្រោយជើងទី១ ទល់ក្រុម Bayern Munich ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ មានបញ្ហាត្រង់ភ្លៅឆ្វេង រហូតដល់ត្រូវប្តូរចេញនៅដើមនាទីទី 21 ក្នុងការប្រកួត Ligue 1 កាលពីយប់ថ្ងៃពុធ នៅពេលដែល PSG ឈ្នះបានយក Montpellier 3-1 ។ របួសនេះមានន័យថា Mbappe នឹងត្រូវអវត្តមានក្នុងការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយជើងទី ១ របស់ PSG ទល់នឹងក្រុម Bayern Munich នៅរាត្រីថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ។
ទោះបីជាខកខានការប្រកួតដំបូងក៏ដោយ Mbappe ត្រូវបានគេរំពឹងថានឹងត្រលប់មកទីលានវិញសម្រាប់ការប្រកួតជើងទីពីររបស់ PSG ជាមួយ Bayern នៅថ្ងៃទី 8 ខែមីនា។