វីរបុរសក្រុម! Messi បញ្ជូនបាល់បាន 2 គ្រាប់ដើម្បីជួយសង្រ្គោះInter Miami....

Lionel Messi ស៊ុត​បញ្ចូល​ទី​បាន​ពីរ​គ្រាប់ ខណៈ Inter Miami យក​ឈ្នះ FC Cincinnati និង​ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Lamar Hunt US។

ក្នុងការប្រកួតនេះ Inter Miami ត្រូវបាន FC Cincinnati  នាំមុខ២ ទល់នឹង០ ។ ការប្រកួតបានត្រៀមនឹង​បញ្ចប់​ដោយ​ការ​បរាជ័យ​របស់​ក្រុម Miami ប៉ុន្តែ​នៅចុង​ម៉ោង​Messi ទទួល​បាន​បាល់​នៅ​ពី​មុខ​តំបន់​ពិន័យ​មុន​នឹង​បញ្ជូន​បាល់​ចូល​ទៅ​​ អោយCampana ​តែត​បាល់​តាម​ស្មើ​យ៉ាង​ស្រស់​ស្អាត ។


ចប់ 90 ស្មើ 2-2 ត្រូវលេងក្នុងម៉ោងបន្ថែម ដោយក្រុមទាំងពីរបានបន្ថែមគ្រាប់បាល់ម្នាក់មួយគ្រាប់មុនបញ្ចប់120 នាទីដោយត្រូវកាត់សេចក្តីដោយការស៊ុតបាល់ប៉េណាល់ទីហើយ Miami ឈ្នះ 5-4 ឈានទៅវគ្គផ្តាច់ព្រ័ត្រ រង់ចាំអ្នកឈ្នះរវាង Houston Dynamo vs Real Salt Lake ។