ក្រោយជាពីរបួស តើកីឡាករវ័យក្មេង សា ទី អាចជាប់ជម្រើសជាតិកម្ពុជាសារជាថ្មីឬមិនអាច?

ជាការពិតកីឡាករខ្សែប្រយុទ្ធវ័យក្មេងសា ទី គឺជាខ្សែប្រយុទ្ធដ៏សំខាន់មួយរូបក្នុងក្លិបបាល់ទាត់វិសាខានិងក្នុងក្រុមជម្រើសជាតិកម្ពុជា ប៉ុន្តែគួរអោយសោកស្ដាយសា ទី បានទទួលរងរបួសមុនព្រឹត្តិការណ៍ស៊ីហ្គេមចាប់ផ្ដើម ជាហេតុធ្វើអោយខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះមិនអាចចូលរួមជួយក្រុមជម្រើសជាតិកម្ពុជាបាន។


យ៉ាងណាមិញកាលពីពេលថ្មីៗនេះសា ទីក៏បានបង្ហាញខ្លួនសារជាថ្មីក្នុងជំនួបរវាងក្រុមបាល់ទាត់វិសាខាជួបតទល់ជាមួយនិងក្លិបបាល់ទាត់ណាហ្គាវើល៍ក្នុងពានរង្វាន់ League Cup ដោយនេះជាសញ្ញាវិជ្ជមានមួយ បញ្ជាក់ថាខ្សែប្រយុទ្ធវ័យក្មេងរូបនេះមានភាគរយខ្ពស់ក្នុងការចូលរួមជួយក្រុមជម្រើសជាតិកម្ពុជា ធ្វើការប្រកួតក្នុងពាន AFF U23 Championship 2023 និង ពានរង្វាន់ AFC U23 Asian Cup2024 នាពេលខាងមុខនេះ។


គួរបន្ថែមផងដែលថាខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបាល់ទាត់វិសាខារូបនេះ កម្រអវត្តមានណាស់ពីក្រុមជម្រើសជាតិកម្ពុជាឈុតយុវជន ព្រោះសម្ថភាពមួយទល់និងមួយ របស់គេគឺមានគុណភាពខ្ពស់ ជាពិសេសសម្រាប់ការលេងនៅតំបន់ប្រយុទ្ធ សាទី ហាក់យល់ចិត្តគ្នាខ្លាំងជាមួយកីឡាករ សៀង ចន្ធា និងលីម ពិសុទ្ធដែលធ្វើប្រព័ន្ធលេងនៅតំបន់ប្រយុទ្ធកាន់តែរស់រវើកជាក់ជាមិនខាន់៕