* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Pep Guardiola បង្ហាញពីជំហរនៃការផ្ទេរ Joao Cancelo
គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានចែករំលែកគំនិតរបស់គាត់ទៅលើ Joao Cancelo ដែលត្រូវបានលេងជាកីឡាករបម្រុងនៅ Bayern បន្ទាប់ពីការផ្លាស់ប្តូរខ្ចីជើងកាលពីខែមករា។ លោក Pep បាននិយាយប្រាប់អ្នកកាសែតថា៖ "ក្លឹបរបស់គាត់នឹងវាយតម្លៃស្ថានភាពរបស់គេនៅចុងបញ្ចប់នៃរដូវកាលនេះ។ យើងនឹងពិនិត្យមើលករណីកីឡាករនៅទីនេះ មិនមែននៅទីនេះទេ Joao គឺជាកីឡាកររបស់ Bayern Munich" ។
Cancelo បានចាកចេញពី Man City ទៅ Bayern ក្នុងទីផ្សារដោះដូរកីឡាករក្នុងខែមករា ក្នុងលក្ខខ័ណ្ឌខ្ចីជើង។ ខ្សែការពាររូបនេះបានចាប់ផ្តើមជីវិតដ៏ភ្លឺស្វាងនៅកីឡដ្ឋាន Allianz Arena ប៉ុន្តែឥឡូវនេះត្រូវបានលេងជាកីឡាករបម្រុង។ ប្រធានផ្នែកកីឡារបស់ Bayern លោក Hasan Salihamidzic បាននិយាយថា Cancelo ត្រូវបានអង្គុយកៅអីសម្រាប់ការប្រកួត Champions League ទល់នឹង PSG ដោយសារគាត់មិនបានហ្វឹកហាត់ខ្លាំងគ្រប់គ្រាន់។
ក្លឹប Bayern Munich មានជម្រើសក្នុងការទិញ Cancelo ក្នុងកិច្ចព្រមព្រៀងខ្ចីជើងជាមួយ Man City ប៉ុន្តែវាហាក់បីដូចជាមិនទំនងនៅពេលនេះទេដែលពួកគេនឹងសុខចិត្តចំណាយ 70 លានអឺរ៉ូ ដើម្បីផ្ទេរកីឡាករព័រទុយហ្គាល់រូបនេះជាអចិន្ត្រៃយ៍។