ចាយពេលអស់ 20 ឆ្នាំ ទើបក្រុមអ៊ីតាលីទាំងពីរបានបង្ហាញខ្លួនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ.......

ជាលើកដំបូងចាប់តាំងពីរដូវកាល 2002/03 អ្នកគាំទ្របានឃើញការប្រកួតរវាងក្លឹបប្រចាំនៅទីក្រុង Milan ទាំងពីរគឺ Inter Milan និង AC Milan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១នៃក្របខ័ណ្ឌ Champions League នឹងធ្វើឡើងនៅថ្ងៃទី 9 ខែឧសភា និងថ្ងៃទី 10 ខែឧសភា ដោយជើងទី២ នឹងធ្វើឡើងមួយសប្តាហ៍ក្រោយមក។ នៅ​ថ្ងៃ​ទី 20 ខែ​មេសា Inter បាន​លេង​យ៉ាង​ល្អក្នុង​ផ្ទះរបស់ខ្លួន​ដើម្បី​ទម្លាក់ ។ ក្រុមដែលមកពី ព័រទុយហ្គាល់បានតាមស្មើ 3-3 ប៉ុន្តែនៅតែត្រូវនិយាយងាលាទៅកាន់វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីបរាជ័យជាមួយនឹងពិន្ទុសរុប 3-5 ។ លើកចុងក្រោយដែល Inter បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Champions League នៅក្នុងរដូវកាល(2009/10) ហើយ Inter បានគ្រងតំណែងជើងឯក។

ចំណែក AC Milan ក៏បានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័តជាលើកទីមួយផងដែរក្រោយរង់ចាំអស់ពេល 16 ឆ្នាំ ។ ការប្រកួតដ៏តានតឹងបំផុត របស់​ AC Milan បានយកឈ្នះ Napoli ដោយពិន្ទុសរុប 2-1។ ដូច Inter ដែរ លើកចុងក្រោយដែលAC Milan បានចូលTop 4 នៃ Champions League ក៏ជារដូវកាលដែលពួកគេបានគ្រងតំណែងជើងឯកកាលពីរដូវកាល(2006/07)។

គួរបញ្ជាក់ផងដែរថា Inter Milan និង AC Milan ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​ Champions ។ ក្នុង​រដូវ​កាល ២០០២/០៣ ក្រុម​ទាំង​ពីរ​បាន​ស្មើ ០-០ ក្នុង​ជើង​ទី​១ បន្ទាប់​មក​បន្ត​រក្សា​ពិន្ទុស្មើគ្នា ១-១ ក្នុង​ជើង​ទី​២ ហើយ AC Milan គឺជាក្រុមដែលត្រូវបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយសារច្បាប់នៃគ្រាប់បាល់ក្រៅដី។