មកដឹងសមាសភាពក្រុមដែលត្រូវឡើងទៅលេងនៅ Premier League រដូវកាល ២០២៣-២៤…

បន្ទាប់ពីចំណាយពេល៤៦សប្តាហ៍ ក្នុងក្របខណ្ឌ Championshipដែលជាលីកលំដាប់ទីពីររបស់អង់គ្លេស ទីបំផុតគេបានរកឃើញក្រុមខ្លាំងចំនួន៣ គឺ Burnley, Luton Town និង Sheffield United នឹងបានឡើងមកកាន់ក្របខណ្ឌ Premier League ដោយស្វ័យប្រវត្តិសម្រាប់រដូវកាល ២០២៣-២៤។


យ៉ាងណាក្ដីក្រុមបាល់ទាត់ Burnley ក្រោមការដឹកនាំរបស់លោក Vincent Kompany បានគ្រងជើងឯក Championship តាំងពីថ្ងៃទី២៥ ខែមេសា បន្ទាប់ពីបានផ្តួលក្រុម Blackburn Rovers មាន ១០១ពិន្ទុ។

 ចំណែកឯ Sheffield United របស់លោក Paul Heckingbottom បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ មាន ៩១ពិន្ទុ។


ដោយឡែកក្រុមបាល់ទាត់ Luton Town បានយកឈ្នះ Coventry City ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ៦-៥ បន្ទាប់ស្មើគ្នានៅម៉ោងធម្មតា ៩០នាទី និងម៉ោងបន្ថែម ១៥នាទី២ដង ១-១ នៅវគ្គ Play-off ឡើងមកកាន់ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៣-២៤ ក្រោយខកខានអស់រយៈពេល៣២ឆ្នាំ៕