Madam Pang បានលើកឡើងថាកម្ពុជាជាក្រុមមួយដែលបានអភិវឌ្ឍយ៉ាងល្អបំផុតនាពេលថ្មីៗនេះ ដោយសារមានគ្រូបង្វឹកសញ្ជាតិជប៉ុនដូចលោក Keisuke Honda


ក្រុមជម្រើសជាតិថៃ នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនស្វាមគន៏ក្រុមជម្រើសជាតិកម្ពុជាយើង ក្នុងការប្រកួតបិទពូល A  ពានរង្វាន់​ AFF Mitsubishi Electric Cup  ឆ្នាំ 2022  ដែលការប្រកួតចាប់ផ្តើមនៅវេលាម៉ោង 7:30 យប់នេះ  នៅកីឡដ្ឋាន Thammasat   ដែលផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍  BTV Cambodia ។

May be an image of 3 people and text


ខណះដែលអ្នកចាត់ការទូទៅក្រុមជម្រើសជាតិថៃ "Madam Pang"​ ឬ Nuanphan Lamsam  បាននិយាយថា​មិន​មើល​ស្រាលក្រុមជម្រើសជាតិ​កម្ពុជា ​ដែលក្រោម​ការ​ដឹក​នាំ​របស់​លោក Keisuke Honda ឡើយ ។ កម្ពុជាអាចមានឪកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រជើងឯកអាស៊ានឆ្នាំ២០២២ ជាលើកដំបូងរបស់ខ្លួន  នេះបើយោងតាម Goal Thailand ។




អ្នកចាត់ការទូទៅក្រុមជម្រើសជាតិថៃ Madam Pang  បានលើកឡើងថា៖ «កម្ពុជាជាក្រុមមួយដែលបានអភិវឌ្ឍយ៉ាងល្អបំផុតនាពេលថ្មីៗនេះ  ដោយសារមាន​គ្រូ​បង្វឹកសញ្ជាតិ​ជប៉ុន​ដូចលោក Keisuke Honda មក​ដឹក​នាំ​ក្រុម​  ក្រុមមាន​ស្ទីល និង​របៀប​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែលអាចមាន​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង ដូច្នេះ​ទោះ​បី​យើង​លេង​នៅ​ផ្ទះ​ក៏​ដោយ យើង​មិន​អាច​ធ្វេសប្រហែស​បាន​ទេ»។



គាត់បានបន្ថែមទៀតថា ៖ “មិនមែនជាការប្រកួតងាយស្រួលទេ។ ការចាប់ផ្តើមនៃឆ្នាំ 2023 ដោយលេងនៅចំពោះមុខអ្នកគាំទ្របាល់ទាត់ថៃ នឹងមិនមានគោលដៅផ្សេងទេក្រៅពីចង់ឈ្នះ  ដើម្បីមានស​ឱកាស​​ឈាន​ទៅ​ជុំ​បន្ទាប់ បញ្ជាក់ថាយើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាព សម្រាប់អ្នកគាំទ្របាល់ទាត់ថៃ សូមអញ្ជើញមកលើកទឹកចិត្តពួកយើង។”