* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
មិនបានបន្តទៀតទេ! Manchester United បញ្ជាក់ថាមិនចុះហត្ថលេខាបន្តជាមួយSabitzer នឹង Weghorst នោះទេ
Manchester United ដែលជាក្រុមដ៏ល្បីនៅ Premier League បានចេញសេចក្តីថ្លែងការណ៍ដែលបញ្ជាក់ថា ខ្លួននឹងមិនចុះកិច្ចសន្យាអចិន្ត្រៃយ៍ជាមួយ Marcel Sabitzer និង Wout Weghorst ឡើយ។
បិសាចក្រហមបានខ្ចីពួកគេពីក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។ ប៉ុន្តែបន្ទាប់ពីកិច្ចសន្យាខ្ចីត្រូវបញ្ចប់នៅចុងខែមិថុនា ក្លឹបក៏បានបញ្ជាក់ដែរថា ពួកគេនឹងមិនចុះកុងត្រាជាអចិន្ត្រៃយ៍ជាមួយអ្នកទាំងពីរនោះទេ។
"បន្ទាប់ពីបញ្ចប់កិច្ចសន្យាប្រាក់កម្ចីជាមួយ Manchester United, Marcel Sabitzer និង Vout Weghorst នឹងត្រលប់ទៅ Bayern Munich និង Burnley រៀងៗខ្លួន”។
គួររំលឹកផងដែរថា Sabitzer បង្ហាញខ្លួនបាន 18 ប្រកួតឲ្យ Man Utd គ្រប់ការប្រកួត ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ ខណៈដែល Weghorst បង្ហាញខ្លួនបាន 31 ប្រកួត ស៊ុតបញ្ចូលទីបាន 2 គ្រាប់។