* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
CR7 រកបាន Hat-Trick ជាលើកទី៦៣ក្នុងអាជីពរបស់ខ្លួនក្រោយជួយក្រុមអោយទទួលបាន…
ជាការពិតក្របខណ្ឌ Saudi Pro League ដែលជាលីគកំពូលរបស់អារ៉ាប៊ីសាអូឌីតឈានចូលដល់សប្ដាហ៍ទី៣ហើយ ខណៈដែលសប្ដាហ៍ទី១និងសប្ដាហ៍ទី២កន្លងទៅ ក្លិបបាល់ទាត់ Al Nassr
ធ្វើពុំសូវបានល្អឡើយរហូតដល់សប្ដាហ៍ទី៣នេះទើបក្លិបដែលជាទ្រនំថ្មីរបស់ Cr7 មួយនេះមានលទ្ធភាពរកបាន៣ពិន្ទុ។
ទោះបីជាយ៉ាងណាក៏ដោយ Al Nassr សម្រេចរកបាន៣ពិន្ទុដំបូងគិតត្រឹមសប្ដាហ៍ទី៣ ស្របពេលដែលCristiano Ronaldo ក៏រកបាន Hat-Trick លើកទី៦៣របស់ខ្លួនក្នុងអាជីពជាកីឡាកររបស់ខ្លួនផងដែរ។
គួរបន្ថែមផងដែលថាការរកបាន៣គ្រាប់តែម្នាក់ឯងរបស់ CR7 ក្នុងជំនួបសប្ដាហ៍ទី៣នៃក្របខណ្ឌ Saudi Pro League ដែល Al Nassr យកឈ្នះទៅលើ Al-Fateh ក្នុងលទ្ធផល៥ទល់និង០ គឺជាការទាត់បញ្ចូលទី Hat-Trick ជាលើដំបូងរបស់តារាឆ្នើមសញ្ជាតិព័រទុយហ្គាលសម្រាប់រដូវកាលថ្មីនៃក្របខណ្ឌ Pro League រដូវកាល២០២៣-២០២៤នេះ៕