លោក Pochettino មានបំណងចង់នាំយក Dybala មកពង្រឹងតំបន់ប្រយុទ្ធរបស់ Chelsea

ក្រុមតោខៀវចាប់អារម្មណ៍លើខ្សែប្រយុទ្ធអាហ្សង់ទីនម្នាក់ជាដែលអាចជាអ្នកជំនួសខ្សែរប្រយុទ្ធ Kai Havertz និង Mason Mount ដែលទើបតែចាកចេញថ្មីៗនេះ ។


ខ្សែប្រយុទ្ធវ័យ 29 ឆ្នាំរូបនេះធ្លាប់លេងឱ្យ Juventus ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​ជាកីឡាករលិចធ្លោ​មួយ​រូប​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។


Dybala ទើបតែបានគ្រងជើងឯក World Cup ជាមួយក្រុមជម្រើជាតិអាហ្សង់ទីន នឹងជាបេក្ខភាពដែលជួយអោយក្រុម AS Roma ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League កាលពីរដូវកាលមុន។ Chelsea សង្ឃឹមថាគាត់នឹងនៅតែល្អគ្រប់គ្រាន់ដើម្បីជំនួសខ្សែប្រយុទ្ធ Kai Havertz និង Mason Mount ដែលចាកចេញ។


ក្រុមតោខៀវរំពឹងថាពួកគេនឹងមិនត្រូវចំណាយប្រាក់ច្រើនដើម្បីនាំយកកីឡាកររូបនេះមកចូលរួមជាមួយក្រុមនោះទេ។ ព្រោះ​មាន​លក្ខខណ្ឌ​កិច្ចសន្យា​ថោក​ណាស់ ប៉ុន្តែនោះមានន័យថា ពួកគេអាចប្រឈមមុខនឹងការប្រជែងពីក្រុមដទៃទៀតដែលចង់បាន Dybala មកចូលរួមក្រុមរបស់ពួកគេផងដែរ ។