Ten Hag ប្រាប់ពីអនាគតរបស់ Maguire

ក្រោយពីការមកដល់ខ្សែការពាកណ្តាលដែលមានគុណភាពពីររូបនោះគឺ Lisandro Martinez និង Raphael Varaneបានធ្វើឱ្យប្រធានក្រុមរបស់ Man Unitedកីឡាករ Harry Maguireមិនបានស្ថិតនៅក្នុងក្រុមដំបូងរបស់បិសាចក្រហមនៃរដូវកាល ២០២២/២៣ នេះទេ។

នៅពេលមានអ្នកកាសែតសួរអំពីអនាគតរបស់ Maguire អ្នកចាត់ការ Erik ten Hag បាននិយាយថាគាត់សប្បាយចិត្តដែលមានខ្សែការពារនៅក្លឹប ប៉ុន្តែក៏យល់ពីមូលហេតុដែលគាត់ចង់ចាកចេញនៅរដូវក្តៅនេះដែរ។ដោយលោកបានបន្តថា៖ “គាត់មានការប្រកួតប្រជែងខ្ពស់នៅទីនេះ។គ្មាននរណាម្នាក់សប្បាយចិត្តនៅពេលមិនបានលេងនោះទេ។ គាត់ក៏មិនអីដែរ។ គាត់តែងតែមកហ្វឹកហាត់ ដោយមានការខិតខំប្រឹងប្រែង ១០០%។

ដូច្នេះគាត់គ្រប់គ្រងស្ថានភាពនោះបានល្អ ហើយក្នុងតួនាទីជាប្រធាន គាត់មានសារៈសំខាន់សម្រាប់ក្រុម។ ខ្ញុំសប្បាយចិត្តដែលគាត់នៅទីនេះ ហើយយើងនៅតែត្រូវការគាត់ ប៉ុន្តែវាក៏ជាការ សម្រេចចិត្តដែលគាត់ត្រូវធ្វើ ថាតើគាត់ចាកចេញ ឬទេ”៕