គ្រូបង្វឹកសញ្ជាតិហូឡង់ប្រាកដ 100 ភាគរយថាបិសាចក្រហមគឺជាក្រុមដ៏សាកសមសម្រាប់គាត់ ក្រោយដឹកនាំក្រុមឈ្នះពាន Carabao Cup


គ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag បានបើកចំហអំពីទំនាក់ទំនងដ៏រឹងមាំរបស់គាត់ជាមួយក្លឹប  ក្រោយដឹកនាំក្រុមឈ្នះពានរង្វាន់ Carabao Cup ដោយជោគជ័យ។ បិសាចក្រហមបានឈ្នះពាន Carabao Cup នៅរដូវកាលនេះ បន្ទាប់ពីយកឈ្នះក្រុម Newcastle ក្នុងលទ្ធផល  2-0 នៅវគ្គផ្តាច់ព្រ័ត្រ។ដោយគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ សង្ឃឹមថានេះនឹងក្លាយជាជំហានដំបូងឆ្ពោះទៅរកភាពជោគជ័យសម្រាប់ក្លឹបក្នុងសម័យកាលរបស់គាត់។



លោក Erik ten Hag បាននិយាយថា ៖ “ប្រហែលជាវាប្រថុយបន្តិច  ប៉ុន្តែខ្ញុំរឹងរូស ហើយខ្ញុំស្រលាញ់ Manchester United ដូច្នេះពេលខ្ញុំឃើញអាវនេះ ខ្ញុំឃើញទំនាក់ទំនងជាមួយអ្នកគាំទ្រនៅកីឡដ្ឋាន Old Trafford ។ នៅពេលលោក Sir Alex Ferguson ចាកចេញ ហើយខ្ញុំឃើញកីឡាករឆ្នើមៗជាច្រើននៅទីនេះ។  ហើយ​យើង​ក៏​ចង់​ធ្វើ​អ៊ីចឹង​ដែរ”។

“ក្រុម​នេះ​ចង់​បង្កើត​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ​នៅ​ពេល​ដែល​ឱកាស​នេះ​មក​ដល់។ ខ្ញុំគិតថានេះគឺជាក្លឹបដ៏សាកសមសម្រាប់ខ្ញុំ ហើយខ្ញុំចង់ក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រនោះ"។



គាត់បានបន្ថែមទៀតថា ៖ “វាទាំងអស់អំពីសិរីល្អ និងកិត្តិយស។ ប្រសិនបើអ្នកចង់បញ្ជាក់អ្វីមួយ និងឈ្នះជើងឯក អ្នកត្រូវតែធ្វើវាដោយខ្លួនឯង។ ដោយសារតែគ្មាននរណាម្នាក់អាចធ្វើអ្វីសម្រាប់អ្នកនៅក្នុងបាល់ទាត់វរជន។ អ្នកត្រូវតែឈ្នះពានដំបូង។ ហើយនោះជាអ្វីដែលយើងធ្វើនៅថ្ងៃនេះ។ អ្នក​នឹង​ទទួល​បាន​ការ​បំផុស​គំនិត​ពី​ចំណុច​នេះ ហើយ​ទទួល​បាន​ទំនុក​ចិត្ត​កាន់​តែ​ច្រើន ”។