* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កំពុងតែឡើងកូដផង!! Jolinton ត្រូវបានប៉ូលីសចាប់ខ្លួនពីបទបើកបរក្នុងស្ថានភាពស្រវឹង.....
ខ្សែបម្រើក្រុម Newcastle កីឡាករ Jolinton ត្រូវបានប៉ូលីសចាប់ខ្លួនទាំងកណ្តាលយប់កាលពីយប់ថ្ងៃព្រហស្បតិ៍ទី ១២ ខែមករា ឆ្នាំ២០២៣ នៅវេលាម៉ោង ១ និង ២០នាទី ទៀបភ្លឺ បន្ទាប់មកគាត់ត្រូវបានចោទប្រកាន់ពីបទបើកបរក្នុងស្ថានភាពស្រវឹង ។
ខ្សែបម្រើប្រេស៊ីលរូបនេះ នឹងត្រូវធ្វើដំណើរទៅកាន់តុលាការសម្រាប់សវនាការនៅថ្ងៃទី 26 ខែមករា ពីរថ្ងៃបន្ទាប់ពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup របស់ក្រុម Newcastle ទល់នឹងក្រុម Southampton ។
សម្រាប់ Jolinton គឺជាផ្នែកមួយដ៏សំខាន់នៃក្រុមរបស់លោក Eddie Howe ក្នុងរដូវកាលនេះ ដោយបានបង្ហាញខ្លួនចំនួន 21 ប្រកួត គ្រប់ការប្រកួតរហូតមកដល់ពេលនេះ។ ខណៈដែលភ្នាក់ងាររបស់គាត់មិនបានចេញមកធ្វើការអត្ថាធិប្បាយជុំវិញករណីនេះទេ។