* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Rashford ត្រូវបានអ្នកគាំទ្ររិះគន់ចំពោះការទិញទំនិញនៅហាងទំនើបបន្ទាប់ពីចាញ់ 0-7…
បន្ទាប់ពីការចាញ់ Liverpool យ៉ាងចាស់ដៃក្នុងលទ្ធផល ៧ទល់និង០ កាលពីប៉ុន្មានថ្ងៃមុន Rashford បានបើកឡានស្ព័រទំនើបទៅទិញទំនិញនៅ Cheshireដែលធ្វើអោយគាំទ្រ Man United ខឹងសម្បានិងខ្សែប្រយុទ្ធរូបនេះជាខ្លាំង។
យ៉ាងណាក្ដីកាសែតដ៏ល្បី Daily Mail បានចុះផ្សាយថា Marcus Rashford ត្រូវបានគេប្រទះឃើញនៅតាមផ្លូវដោយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះបានចូលហាង Prestons ដែលជាហាងមានលក់គ្រឿងអលង្ការ និងនាឡិកាប្រណិតៗ ខណៈដែល Rashford ដើរមកកាន់រថយន្ថ Mclaren 765LT របស់គេវិញ ខ្សែប្រយុទ្ធរូបនេះនៅតែរក្សាទឹកមុខក្រៀមក្រំដដែរ។
ទោះបីជាយ៉ាងណាក៏ដោយសកម្មភាពរបស់ Marcus Rashford បានធ្វើឱ្យអ្នកគាំទ្រម្នាក់ៗបានរិះគន់ថា "ប្រហែលជា Rashford ភ្លេចអ្វីដែលគាត់បាននិយាយបន្ទាប់ពីការចាញ់ Liverpoolហើយ" ។ "ខ្សែប្រយុទ្ធបានទៅទិញគ្រឿងអលង្ការបន្ទាប់ពីក្រុមបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ។ ”ខ្ញុំនឹងមិនជឿអ្វីដែលគាត់និយាយចាប់ពីពេលនេះតទៅ”៕