* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Casemiro បង្ហាញអោយអ្នកគាំទ្រ Man United ឃើញថា……
គ្រាប់បាល់ពីរគ្រាប់របស់ Casemiro ទល់នឹង Reading បានបង្ហាញពីគុណភាព នឹងបច្ចេកទេសជាខ្សែបម្រើការពារល្អបំផុតដែល Man United ខ្វះជាយូរមកហើយ។
Casemiro ទទួលបានពិន្ទុ 9.1 ពី Fotmob ដែលជាពិន្ទុខ្ពស់បំផុតនៅក្នុងជ័យជម្នះ 3-1 របស់ Man United លើក្រុម Reading ក្នុងជុំទីបួននៃ FA Cup ។ មិនត្រឹមតែធ្វើបានយ៉ាងល្អនៅតំបន់ការពារ ខ្សែបម្រើប្រេស៊ីលរូបនេះបានធ្វើការវាយបកនឹងស៊ុតបញ្ចូលទីរបស់ Readingទៀតផង។
ក្នុងការបង្ហាញខ្លួន៩លើកចុងក្រោយ Casemiro ស៊ុតបាន៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៤លើក។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានទទួលការជឿទុកចិត្តពីគ្រូបង្វឹក Erik ten Hag ហើយបានក្លាយជាចំណែកមួយដ៏សំខាន់របស់ បិសាចក្រហម ក្នុងរដូវកាល 2022/23 ។