* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អាហ្សង់ទីនត្រូវចំណាយពេលជាច្រើនឆ្នាំទៀតប្រសិនបើចង់បំបែកកំណត់ត្រាមួយនេះ…
ក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្នក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវបានមហាជនទទួលស្គាល់ហើយ ថាជាក្រុមខ្លាំងមួយមកពីប៉ែកខាងឡាទីន ដោយតាមរយៈការឈ្នះពានរង្វាន់ពិភពលោក FIFA World Cup 2022 ក៏រុញអោយក្រុមជម្រើសជាតិអាហ្សង់ទីនឡើងមកឈរលេខរៀងទីមួយក្នុង FIFA Ranking ផងដែរ។
យ៉ាងណាក្ដីអាហ្សង់ក៏ត្រូវការពេលវេលាជាច្រើនទៀតផងដែលប្រសិនបើចង់បំបែកកំណត់របស់ក្រុមជម្រើសជាតិអ៊ីតាលីមួយនេះ ហើយកំណត់ត្រានោះគឺរក្សាការមិនពាក្យស្គាល់ពាក្យថាចាញ់សោះ៣៧ប្រកួតជាប់គ្នារបស់ក្រុមជម្រើសជាតិអ៊ីតាលី
ខណៈដែលកំណត់ត្រាមួយនេះក្រុមជម្រើសជាតិអាហ្សង់ខិតជិតនិងបំបែបបានរួចម្ដងមកហើយ ប៉ុន្តែត្រូវបានរារាំងដោយក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត។
គួរបន្ថែមផងដែលថាក្រុមជម្រើសជាតិអាហ្សង់ទីនធ្លាប់បានរក្សាការឈ្នះ៣៥ប្រកួតជាប់ៗគ្នា ដែលធ្វើសារពត៌មានធំៗជាច្រើនរបស់អ៊ីតាលីចុះផ្សាយថាអាហ្សង់ទីនគឺជាក្រុមដែលបំបែកកំណត់ត្រារបស់អ៊ីតាលី
ប៉ុន្តែផ្ទុយទៅវិញក្រុមម្ចាស់ជើងឯក World Cup 2022 បានបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតក្នុងជុំទីមួយនៃវគ្គចែកពូល FIFA World Cup នាទឹកដីប្រទេសកាតាទៅវិញ ហេតុនេះក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវការពេលជាយូទៀតប្រសិនបើ ចង់បំបែកកំណត់របស់អ៊ីតាលី៕