Bale និយាយថា Messi នឹងមានអារម្មណ៍បែបនេះ ពេលលេងនៅអាមេរិក

Gareth Baleបាននិយាយថា Lionel Messi និងរីករាយជាមួយជីវិតរបស់គេនៅប្រទេសអាមេរិក ពីព្រោះនៅទីនោះពុំមានសម្ពាធខ្លាំងឡើយ។

អតីតខ្សែប្រយុទ្ធរបស់អធិរាជស Real Madrid រូបនេះបាននិយាយប្រាប់ BT Sport ថា៖ « Messiលេងនៅទីនេះរៀងស្រួចជាងពេលលេងនៅអឺរ៉ុប។ ប្រសិនបើចាញ់ការប្រកួតនៅអឺរ៉ុប វាដូចជាពិភពលោកទាំងមូលដើរដល់ទីបញ្ចប់អញ្ចឹង។ អ្នកនឹងមានអារម្មណ៍ថាភ័យខ្លាច ហើយបាក់ទឹកចិត្ត។

 ប៉ុន្តែនៅអាមេរិកវិញ បើអ្នកទទួលយកការបរាជ័យនៅទីនេះ វាមិនមែនជាគុណវិបត្តិអ្វីខ្លាំងឡើយ។ នៅពេលដែលអ្នកចាញ់ការប្រកួតមួយ អ្នកគ្រាន់តែត្រៀមខ្លួនឲ្យល្អជាងមុខសម្រាប់ការប្រកួតបន្ទាប់។ 

ពួកគេគឺនឹងទទួលយកការបរាជ័យ ពីព្រោះពួកគេយល់ពីមូលហេតុដែលនាំឲ្យចាញ់ ប៉ុន្តែបើសិនជាឈ្នះការវិញនោះពួកគេនឹងអបអរដូចជាអ្នកបានជួយឲ្យក្រុមឈ្នះជើងឯកអញ្ចឹង។ ហើយខ្ញុំជឿជាក់ថា Messi នឹងចូលចិត្តទីនោះ »។