* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្រុមជម្រើសជាតិថៃ គ្រោងនឹងមានប្រកួតមិត្តភាពអន្ថរជាតិចំនួន២ប្រកួតក្នុងខែមីនា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គជម្រុះ World Cup 2026 និងពានរង្វាន់ AFC Asian Cup ឆ្នាំ 2023
ក្រុមជម្រើសជាតិថៃ គ្រោងនឹងមានប្រកួតមិត្តភាពអន្ថរជាតិចំនួន២ប្រកួតក្នុងកំឡុងពេលថ្ងៃ FIFA Day ក្នុងខែមីនា ជាមួយក្រុមជម្រើសជាតិស៊ីរី និងក្រុមជម្រើសជាតិអារ៉ាប់រួម ដើម្បីរៀបចំក្រុមសម្រាប់ការប្រកួតវគ្គជម្រុះ World Cup 2026 តំបន់អាស៊ីជុំទី 2 ដែលនឹងចាប់ផ្តើមក្នុងខែវិច្ឆិកា ឆ្នាំ 2023 និងពានរង្វាន់ AFC Asian Cup ឆ្នាំ 2023 នៅខែមករា ឆ្នាំ 2024 នៅប្រទេសកាតា។
ដោយក្រុមជម្រើសជាតិស៊ីរី បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី 90 ក្នុងតារាង FIFA Ranking និងក្រុមជម្រើសជាតិអារ៉ាប់រួម ស្ថិតនៅចំណាត់ថ្នាក់ទី 70 ក្នុង FIFA Ranking ពីចំណាត់ថ្នាក់ចុងក្រោយកាលពីខែកុម្ភៈកន្លងទៅ។
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិថៃលោក Mano Polking បានលើកឡើងថា ៖ “ពិតណាស់ យើងត្រូវការក្រុមខ្លាំងបំផុត ដើម្បីធ្វើការប្រកួតនេះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ វាជាការប្រកួតសំខាន់ពីរ។ ប្រកួតនឹងប្រទេសពីរដែលមានចំណាត់ថ្នាក់ FIFA Ranking ខ្ពស់ជាងពួកយើង ហើយយើងនឹងឃើញថាតើយើងអាចគ្រប់គ្រងពួកគេបានល្អប៉ុណ្ណានៅពេលប៉ះពួកគេ”។
“យើងចង់បានកីឡាករល្អបំផុត ដែលមិនមានរបួសដល់ក្រុម ទៅលើកនេះ។ វាខ្លីជាងការប្រកួតកន្លងមក។ ខ្ញុំជឿថាវាល្អ ជាមួយនឹងការទៅប្រកួតនៅប្រទេសអារ៉ាប់រួមលើកនេះ។ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយក្រុមខ្លាំង និងជួបដៃគូប្រកួតប្រជែងល្អ។ នេះជាការសាកល្បងដ៏ល្អមួយសម្រាប់យើង”។
គាត់បានបន្ថែមទៀតថា ៖ “វាតែងតែសំខាន់។ ដែលយើងត្រូវជួប គូប្រជែងដែលខ្លាំងជាងយើង ដើម្បីមើលកន្លែងដែលយើងកំពុងតែនៅឥឡូវនេះ តើយើងមានស្តង់ដារកម្រិតណា? ទល់នឹងក្រុមដែលមានចំណាត់ថ្នាក់ល្អជាង"។
“ចំណាត់ថ្នាក់ FIFA Ranking គឺសំខាន់។ នោះហើយជាមូលហេតុដែលយើងជ្រើសរើសលេងជាមួយក្រុមខ្លាំងទាំងពីរនេះ ដើម្បីប្រមូលពិន្ទុ ហើយសង្ឃឹមថាយើងអាចទទួលបានក្រុមល្អបំផុត ដើម្បីឈ្នះការប្រកួតទាំងពីរនេះ។ និងបង្កើនចំណាត់ថ្នាក់ FIFA Ranking កាន់តែប្រសើរ” ។
សម្រាប់កម្មវិធីប្រកួតមិត្តភាពប្រកួតមិត្តភាពអន្ថរជាតិ ក្នុងកំឡុងពេលថ្ងៃ FIFA Day ក្នុងខែមីនា របស់ក្រុមជម្រើសជាតិថៃ មានដូចខាងក្រោម៖
ក្រុមជម្រើសជាតិស៊ីរី ប្រកួតជាមួយ ក្រុមជម្រើសជាតិថៃ នៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៣
ក្រុមជម្រើសជាតិអារ៉ាប់រួម ប្រកួតជាមួយ ក្រុមជម្រើសជាតិថៃ នៅថ្ងៃទី 28 ខែ មិនា ឆ្នាំ 2023