មិត្តរួមក្រុមវ័យ 16 ឆ្នាំរបស់ Messi បានបង្កើតកំណត់ត្រាមួយនៅ Champions League….


កីឡាករ Warren Zaire-Emery ជាកីឡាករដែលមានវ័យក្មេងបំផុតក្នុងការប្រកួតពានរង្វាន់ UCL កាលពីយប់មិញដែលក្រុមម្ចាស់ផ្ទះ paris saint germain រង់បរាជ័យក្នុងលទ្ធផល១ទល់និង០ក្រោមថ្មីជើងក្លិបយក្សអាល្លឺម៉ង FC Bayern Munich។

យ៉ាងណាមិញទោះបីជាកីឡាករ Warren Zaire-Emery មានវ័យត្រឹមតែ១៦ឆ្នាំពិតមែន ក៏ប៉ុន្តែរូបគេបានក្លាយជាកីឡាកររបស់ក្លិបសេដ្ថីបារាំង PSG ដំបូងគេបំផុត ដែលទទួលបានឪកាសបង្ហាញខ្លួនក្នុងពានរង្វាន់ UEFA Champions League។

ទោះបីជាយ៉ាងណាក៏ដោយកីឡាករខ្សែបម្រើវ័យ១៦ឆ្នាំរូបនេះហាក់ធ្វើមិនសូវជាបានល្អប៉ុន្មានទេ ដោយលេងបាន៥៧នាទី រូបគេប៉ះបាល់បានត្រឹមតែ២៦ដងប៉ុណ្ណោះ ចំណែកឯការបញ្ជូលបាល់វិញ រូបគេបញ្ជូនបានល្អ 69% និងបាត់បង់បាល់ចំនួន១២លើកផងផង។

យ៉ាងណាក្ដីបើយោងទៅតាមសារពត៌មាន Opta បានបន្ថែមថាកីឡាករ Warren Zaire-Emery ជាកីឡាករមួយរូបដែលមានសម្ថភាព ព្រោះកាលកាលជំនាន់ Lionel Messi និង Sergio Ramos បានបង្ហាញខ្លួនក្នុងពានរង្វាន់ UCL ដំបូង កីឡាករWarren Zaire-Emery មិនទាន់កើតផង៕