* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Christian Eriksen នឹងអវត្តមានរហូតដល់ចុងខែមេសា ឬដើមខែឧសភា ដោយសាររបួសកជើង
ខ្សែបម្រើរបស់ក្រុម Man Utd កីឡាករ Christian Eriksen ត្រូវសម្រាករយៈពេល ៣ ខែ បន្ទាប់ពីរងរបួសកជើងក្នុងការប្រកួតពានរង្វាន់ FA Cup ជាមួយក្រុម Reading កាលពីពេលកន្លងទៅ ។ Christian Eriksen បានចាកចេញពីកីឡដ្ឋាន Old Trafford ដោយប្រើឈើច្រត់ បន្ទាប់ពីមានការប៉ះទង្គិចជាមួយកីឡាករ Andy Carroll ។
ខ្សែបម្រើរូបនេះគឺជាតួអង្គសំខាន់សម្រាប់គ្រូបង្វឹកលោក Erik ten Hag ដោយបាន assists ចំនួន 7 ដង និងស៊ុតបញ្ចូលទីបាន១គ្រាប់ ពីការបង្ហាញខ្លួនចំនួន 19 ប្រកួតក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ។
Man Utd បានប្រកាសនៅលើគេហទំព័រផ្លូវការរបស់ពួកគេថា៖ "ខណៈពេលដែលការស៊ើបអង្កេតកំពុងបន្ត ការវាយតម្លៃដំបូងបង្ហាញថា Eriksen ទំនងជានឹងត្រូវសម្រាករហូតដល់ចុងខែមេសា ឬដើមខែឧសភា" ។
លោក Erik Ten Hag បាននិយាយថា៖ "គាត់ខកចិត្ត ហើយយើងខកចិត្ត ប៉ុន្តែវាកើតឡើងហើយ។ យើងត្រូវតែដោះស្រាយវា" ។
គាត់បានបន្ថែម ៖ "យើងមានកីឡាករនៅតំបន់កណ្តាល កីឡាករល្អៗដែលអាចបំពេញចន្លោះ។ កីឡាករគ្រប់រូបមានលក្ខណៈ និងអត្តសញ្ញាណរៀងៗខ្លួន។ Eriksen នាំមកនូវគុណភាពកំពូលដល់ក្រុមរបស់យើង ហើយលក្ខណៈមួយចំនួនពិបាកនឹងជំនួស "។